
ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ហាអំពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបានគួរជាទីមោទកភាព ដោយក្នុងនោះឯកឧត្តម បានរំលេចនូវសមិទ្ធផលសំខាន់ៗមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ប្រពន្ធធារាស្ត្រ ព្រលានយន្តហោះសៀមរាប-អង្គរ ការងារទេចរណ៍ ការងារកសិកម្ម។ ល។
នាឱកាសនេះដែរ ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជេីញចូលរួមទៅកំសាន្តខេត្តសៀមរាបនាឱកាសខួប ១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះឱ្យច្រេីនកុះករ៕