
ការរៀបចំទិវាបរិស្ថាននេះគឺជាការលើកកម្ពស់នូវសោភ័ណភាព និងអនាម័យអោយបានស្អាតឱ្យសក្តិសមជាទីក្រុងទេសចរណ៍ដែលមានសក្ដានុពល និងជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិ ពិសេសត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ជាមួយគ្នានេះរដ្ឋបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ពិសេសក្នុងក្រុងសៀមរាប សូមជួយរក្សាអនាម័យ ដោយវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ សក្តិសមជាទីក្រុងស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកំសាន្តបន្ថែមទៀតអោយបានច្រើនកុះករក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ៕