
១. ឈ្មោះ មាន សុភិរម្យ ភេទប្រុស អាយុ ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីម សារ៉េត ដែលមានសមាជិក ៥នាក់ ស្រី ៣នាក់ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
២. ឈ្មោះ យ៉ន់ ម៉ាប់ ភេទស្រី អាយុ ៥១ឆ្នាំ មេម៉ាយ ដែលមានសមាជិក ៦នាក់ ស្រី ៣នាក់ រស់នៅក្នុងភូមិរកាធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
៣. ឈ្មោះ ធន់ សួម ភេទស្រី អាយុ ៦៥ឆ្នាំ មេម៉ាយ ដែលមានសមាជិក ៦នាក់ ស្រី ៤នាក់ រស់នៅក្នងភូមិរកាធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
៤. ឈ្មោះ សីុម សុខអាន ភេទស្រី អាយុ ៨១ឆ្នាំ មេម៉ាយ ដែលមានសមាជិក ៧នាក់ ស្រី ២នាក់ រស់នៅក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុង៧។
អំណោយមនុស្សធម៌បានផ្ដល់ជូនមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ មី ១កេស ទឹកសុទ្ធ ១យួរ ព្រមទាំងថវិកាថវិកាចំនួន ១០ម៉ឺនរៀល។ ក្នុងឱកាសនោះផងដែរលោកស្រី ធីវ រួន ចៅសង្កាត់រងទី១ សង្កាត់ស្រង៉ែ ក៏មានមតិផ្ដាំផ្ញើរ និងចូលរួមសោកស្តាយចំពោះឧបតិហេតុខ្យល់កន្រ្តាក់ដែលធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋានអ៊ុំ ពូ មីងបង ប្អូន ចំនួន ៤គ្រួសារ ព្រមទាំងសូមឲ្យបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត។