
ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រោមប្រធានបទ”ក្តីស្រមៃ និងក្តីសង្ឃឹម” នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានទីតាំងលេងកម្សាន្តចំនួន ៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ ៤៤ប្រភេទ ដែលមានតំបន់ធំៗចំនួនពីរ គឺតំបន់រមណីយដ្ឋានអង្គរ និងតាមដងស្ទឹងសៀមរាបផងដែរ៕
#សៀមរាបផ្ទះខ្ញុំ #អង្គរសង្ក្រាន្ត