
ក្នុងវេទិកានេះដែរ លោក អភិបាលរងខេត្ត ក៏បានបញ្ជាក់ពី «ភាពជាដៃគូ» គឺសំដៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់រវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលក្នុងការធ្វើសកម្មភាពអ្វីមួយសម្រាប់បម្រើផលប្រយោជន៍សង្គម។ ជារួមការអនុវត្តការងារក្នុងលក្ខណៈភាពជាដៃគូ អាចទទួលជោគជ័យបាន លុះត្រាតែភាគីជា
ដៃគូនឹងគ្នាឧស្សាហ៍ទាក់ទងគ្នាក្នុងការដោះស្រាយបញ្ហាអ្វីមួយជាមួយគ្នាដោយភាពស្មោះត្រង់ និងឥតលាក់លៀមរវាងគ្នា។ ភាគីជាដៃគូនឹងគ្នា ត្រូវមានការទុកចិត្តគ្នា គោរពគ្នា គាំទ្រគ្នាទៅវិញទៅមក និងយោគយល់អធ្យាស្រ័យគ្នា ព្រមទាំងរៀនសូត្រ និងចែករំលែកបទពិសោធន៍រវាងគ្នា ដើម្បីសម្រេចបាននូវគោលបំណងរួមណាមួយ។
គោលបំណង នៃវេទិកានេះ គឺដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិលក្នុងខេត្ត ក៏ដូចជានាំសង្គមកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រេីនលេីគ្រប់វិស័យ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹងអង្គការសង្គមស៊ីវិល និងសហគមន៍នានា ដេីម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានឱ្យកាន់តែរីកចម្រេីនបន្ថែមទៀត៕