នៅរសៀលថ្ងៃទី២៦ ខែ មេសា ឆ្នាំ២០២៣ លោក អ៉ឺង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានជួបពិភាក្សាជាមួយប្រតិភូអ្នកនយោបាយវ័យក្មេង នៃសាលា Konrad Adenauer មកពីបណ្តាប្រទេសអាស៊ីចំនួន១០ ដឹកនាំដោយលោក Andreas Michael Klein នាយកកម្មវិធីនយោបាយប្រចាំតំបន់អាស៊ី របស់មូលនិធិខុនរ៉ាដអាឌិនណៅអ៊ែ ដែលមានការិយាល័យនៅប្រទេសសិង្ហបូរី ដើមី្បធ្វើការស្វែងយល់ អំពីការងារអនុវត្តលើអភិបាលកិច្ចរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធផងដែរ ។ លោក Andreas Michael Klein បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើកិច្ចអភិវឌ្ឍន៍ក្រុងសៀមរាបឱ្យកាន់តែមានសោភ័ណភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រមួយនេះ។ លោកក៏បានបញ្ជាក់ថា ក្រុមប្រតិភូចូលជួបសម្តែងការគួសមជាមួយអាជ្ញាធរខេត្តសៀមរាប ដើមី្បសិក្សាស្វែងយល់អំពីរបៀបរបបការងារលើការអនុវត្តអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ នៃខេត្តសៀមរាប ដោយបានផ្តោតសំខាន់លើវិស័យទេសចរណ៍ក្នុងខេត្ត បញ្ហានៅពេលជួបវិបត្តិជំងឺកូវីដ-១៩ និង ការងារអប់រំសិក្សាក្នុងបរិបទកូវីដ-១៩ ព្រមទាំងការចូលមកវិនិយោទុននៅក្នុងខេត្ត និង ការគ្រប់គ្រងថវិកាក្នុងការលក់សំបុត្រចូលទស្សនាអង្គរ និងអំពីសហគ្រឹនវ័យក្មេង ព្រមទាំងអំពីចរន្តការងាររដ្ឋបាលខេត្តផងដែរ។ លោក អ៉ឹង គឹមលាង ក៏បានធ្វើការបញ្ជាក់ជូនដល់គណៈប្រតិភូផងដែរថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៏ឯក សន្តិភាពបានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។ កត្តានេះហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អំណោយជាថវិកា ១៥០លានដុល្លា ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ និង ប្រព័ន្ធលូក្រោមដី និង ការស្តារស្ទឹងសៀមរាបឱ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិចូលមកខេត្តសៀមរាប។ លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់នូវរបៀបរបបការងាររដ្ឋបាលខេត្តរហូតដល់ថ្នាក់មូលដ្ឋាន ទៅតាមខ្សែរយៈបណ្តោយរបស់ខ្លួន នៅចំពោះមុខនេះរដ្ឋបាលខេត្តនឹងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ការអភិវឌ្ឍន៍ទីក្រុងថ្មី ហើយទីក្រុងចាស់យើងធ្វើការថែរក្សាទៅតាមទំនើបកម្មតាមប្រព័ន្ធជីឌីថល។ ចំពោះទីក្រុងថ្មី (ទីក្រុងរុនតាឯក) ដែលប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរទៅរស់នៅទីនោះ ត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មី ប្រព័ន្ធទឹក ភ្លើង ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម ផ្សារ សាលារៀន ព្រមទាំងទីក្រុងថ្មីមួយទៀត ស្ថិតនៅជិតអាកាសយានដ្ឋានថ្មី ដែលរៀបចំដោយអង្គការJica ក្នុងការអភិវឌ្ឍនិងរៀបចំ។ លោក ក៏បានបញ្ជាក់បន្ថែមថា ក្នុងវិបត្តិកូវីដ-១៩ ប្រទេសកម្ពុជា បានជួបនូវ ផលលំបាកលើវិស័យសេដ្ឋកិច្ច ហើយវិស័យអប់រំក៏បានផ្អាកការសិក្សាដល់សិស្ស ដោយរៀនតាមប្រព័ន្ធអនឡាញតាមផ្ទះ ក្រោយប្រមុខរាជរដ្ឋាភិបាល បានធ្វើការចាក់ស្រោចវ៉ាក់សាំងដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ បានធ្វើឱ្យជំងឺកូវីដមានការធូស្រាល បានបើកប្រទេសឡើងវិញបានធ្វើឱ្យវិស័យទេសចរណ៍ចាប់ដំណើរការឡើងវិញផងដែរ ចំពោះការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ គឺមានគណៈកម្មការ ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
ជំនួបពិភាក្សារវាងអាជ្ញាធរខេត្តជាមួយប្រតិភូអ្នកនយោបាយវ័យក្មេង នៃសាលា Konrad Adenauer មកពីបណ្តាប្រទេសអាស៊ីចំនួន១០
- 155
- ដោយ vannak
អត្ថបទទាក់ទង
-
សារលិខិតជូនពរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- 155
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន
- 155
- ដោយ vannak
-
រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់
- 155
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋចូលរួមពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប ឆ្នាំ២០២៤
- 155
- ដោយ vannak
-
ពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤
- 155
- ដោយ vannak
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 155
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 155
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 155
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 155
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 155
- ដោយ vannak