
ជាមួយនឹងការដង្ហែព្រះអគ្គិជ័យកីឡានេះ មានសិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រេីនកុះករ ដោយឈរអមសងខាងផ្លូវព្រមទាំងអបអរសាទរយ៉ាងអធិកអធមក្នុងការទទួលព្រះអគ្គិជឪយកីឡានេះ។
សូមបញ្ជាក់ផងដែរថា នារសៀលម៉ោង១៥:០០នាទីនេះ នឹងមានពិធីប្រគល់-ទទួលព្រះអគ្គិជ័យកីឡាជូនទៅឯកត្តម ទៀ សីហា អភិបាលខេត្ត ដែលរៀបចំនៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់ខេត្តសៀមរាប ព្រមទាំងដង្ហែទៅរក្សាទុកនៅវ្តរាជបូណ៌ លុះព្រឹកឡេីងដង្ហែចេញទៅកាន់ខេត្តកំពង់ធំ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមឱ្យបានច្រេីនកុះករក្នុងពិធីដង្ហែព្រះអគ្គិជ័យកីឡានៅខេត្តសៀមរាប៕