
គោលបំណងនៃជំនួបនេះ គឺដេីម្បីពិភាក្សាលេីការអភិវឌ្ឍវិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំ ស្របតាមយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងវិស័យកសិកម្ម ការផ្គត់ផ្គង់បន្លែធម្មជាតិដល់សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន ការថែទាំសុខភាពសាធារណៈ និងឯកជនដោយផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព និងការលើកកម្ពស់វិស័យអប់រំគ្រប់មជ្ឈដ្ឋាននៅកម្ពុជាឱ្យមានភាពប្រសេីរឡេីង ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID និងដៃគូនានានឹងធ្វើការជាមួយគណៈគ្រប់គ្រង និងថ្នាក់ដឹកនាំផ្នែកកសិកម្ម ផ្នែកថែទាំសុខភាព ផ្នែកអប់រំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ និងអន្តរជាតិ និងវិស័យឯកជន ដើម្បីសម្រេចគោលដៅដែលត្រូវបានរៀបចំ និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់លេីវិស័យកសិកម្ម វិស័យសុខាភិបាល និងវិស័យអប់រំរបស់ប្រជាជនកម្ពុជា នឹងគាំទ្រលេីយុទ្ធសាស្រ្ដអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕