
ក្នុងកិច្ចស្វាគមន៍នោះដែរ លោក អ៉ឹង គឹមលាង ក៏បានបញ្ជាក់ជូនប្រតិភូអំពី វឌ្ឍនភាពនៃការអភិវឌ្ឍន៍របស់ខេត្ត សៀមរាប ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់អំណោយដ៏ថ្លៃថ្លា នូវផ្លូវ៣៨ខ្សែ និងដាក់ប្រព័ន្ធលូទឹកភ្លៀង និង ទឹកកខ្វក់ ក្នុងក្រុងសៀមរាប ព្រមទាំងធ្វើ ការកែលម្អរដងស្ទឹងប្រវត្តិសាស្ត្រស្តារឡើងវិញ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការបម្រើដល់វិស័យ ទេសចរណ៍ ដើរកម្សាន្តក្រៅពីប្រាង្គប្រាសាទ។ លោកបានបញ្ជាក់ផងដែរថា ខេត្តសៀមរាបមានសក្តានុពល លើវិស័យ ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង កសិកម្ម។ តែដោយជួបនូវវិបត្តិកូវីដ-១៩ នៅលើពិភពលោក និយាយដោយឡែក នៅកម្ពុជា ពិសេសខេត្តសៀមរាប បានធ្វើឲ្យវិស័យទេចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និង គ្រួសារ។ ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានធ្វើការចាក់ស្រោចវ៉ាក់សាំង ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសបន្តបន្ទាប់ ធ្វើឲ្យប្រទេសកម្ពុជាមានភាពធូស្រាលពីជម្ងឺកូវិដ ព្រមទាំងបានបើប្រទេសឡើងវិញ តែសន្ទុះនៃភ្ញៀវទេសចរណ៍បរទេស នៅមានកម្រិតនៅឡើយ តែកើនភ្ញៀវនៅក្នុងស្រុក។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានលើកនូវសំណូមពរមួយចំនួន ទៅគណៈប្រតិភូ ដើមី្បធ្វើកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើបរិស្ថាន និង អនាម័យ និងការបណ្តុះបណ្តាលធនធានមនុស្ស ទៅលើបច្ចេកទេសដល់ខេត្តសៀមរាបផងដែរ ។ ម៉្យាងទៀតនៅពេលខាងមុខនេះ ខេត្តសៀមរាប និងបង្កើតក្រុងថ្មីចំនួន២ ព្រមទាំងធ្វើឲ្យក្រុងសៀមរាប បែ្រក្លាយទៅជាទីក្រុងវៃឆ្លាត ទៀតផង ។
ក្នុងនោះដែរលោកស្រី អារីយ៉ាណា អដេសស៊ី ទីប្រឹក្សាគណៈប្រតិភូសមាគមអន្តរជាតិ នៃបណ្តាអភិបាលក្រុងប្រើប្រាសភាសាបារាំង ( AIMF) ក៏បានធ្វើការកោតសរសើរ ចំពោះកិច្ចអភិវឌ្ឍន៍ក្រុងបុរាណ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ សំខាន់លើវិស័យទេសចរណ៍ ។ លោកស្រីបានបន្តទៀតថា ខេត្ត សៀមរាបជាសមាជិកមួយដ៏សំខាន់របស់ (AIMF) ព្រមទាំងបានធ្វើកិច្ចការងារជាមួយគ្នា(AIMF) ដើមី្បសហការជាមួយខេត្តសៀមរាប និង អភិវឌ្ឍន៍ខេត្តសៀមរាប ។ លោកស្រីក៏បានបញ្ជាក់ អំពីបញ្ហាប្រឈមរបស់ខេត្តសៀមរាប ដែលបាន ជួបប្រទះ ដែលកំពុងស្វែងរកដំណោះស្រាយ ហើយរាល់ចំណុចដែលរដ្ឋបាលខេត្ត លើកឡើង និងយកទៅធ្វើកិច្ចពិភាក្សា សំខាន់លើបញ្ហាទឹក និង ការបម្រែបម្រួលអាកាសធាតុ ។ លោកស្រីបានបន្តទៀតថា ក្នុងដំណើររបស់គណៈប្រតិភូ ដែលមានក្រុងពីរ មានលក្ខណៈដូចនឹងខេត្តសៀមរាប ហើយក៏ជាការសិក្សាដកពិសោធន៍ពីក្រុងសៀមរាប ដែលមានទីក្រុង វ៉េ ប្រទេសវៀតណាម និង ទីក្រុង លួងកាបាន ប្រទេសឡាវ ។ ម៉្យាងទៀតកិច្ចការនេះ ក៏ជាបណ្តាញជាមួយគ្នា ដែលក្រុមប្រទេសជាសមាជិកចូលរួម ដើមី្បគិតគួរដល់ការអភិវឌ្ឍន៍ សាមគ្គីភាព និងរួមគ្នាកសាងសន្តិភាពក្នុងតំបន់ ហើយការងារនេះ យើងត្រូវគិតគូរពីសេដ្ឋកិច្ច អភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន នូវអ្វីដែលមាន កសិកម្ម ពាណិជ្ជកម្ម ទំនាក់ទំនង អន្តរជាតិ គឺស្ថិតនៅក្នុងគម្រោង (AIMF) ហើយទៅមុខ ក៏គិតគួរពីការអភិវឌ្ឍនសេដ្ឋកិច្ចទៀតផង ៕
+7