
ក្នុងកិច្ចស្វាគមន៍ និងសេចក្តីរាយការណ៍របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវ-សៀមរាបខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្ទឹងសែនទី២ ខេត្តកំពង់ធំ ថានៅឆ្នាំ១៩៩៦ រដ្ឋាភិបាលជប៉ុនបានផ្តល់ហរិញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់១៥លានដុល្លា សម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្នុងក្រុងសៀមរាប ដែលមានសមត្ថភាពផលិតទឹកស្អាត៨ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាមួយនឹងបណ្តាញចែកចាយ ប្រវែង៣២គីឡូម៉ែត្រ ។ ដោយសារតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងក្រុងសៀមរាបជាបន្តបន្ទាប់ រដ្ឋាករទឹកស្វយ័តសៀមរាបទទួលបានគម្រោងឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន(ហៅកាត់ថា(JICA)សម្រាប់ការពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសំដៅដោះស្រាយបញ្ហាកង្វះទឹកស្អាតក្នុងក្រុងសៀមរាប ក្នុងទំហំទឹកប្រាក់សរុប ៧ពាន់១៦១លានយ៉េន ដើម្បីពង្រីកបន្ថែមសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសៀមរាប ៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយយកប្រភពទឹកពីបឹងទន្លេសាប ។ នៅក្នុងអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលនយោបាយលើវិស័យទឹកស្អាត គឺពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ទីប្រជុំជនឱ្យបាន៩០% ដល់ឆ្នាំ២០២៣ និង១០០% ត្រឹមឆ្នាំ២០២៥។ ខណៈបច្ចុប្បន្ននេះ ការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេស បានកើនឡើងគួរឱ្យកត់សម្គាល់ដែលគិតត្រឹមឆ្នាំ ២០២២ ចំនួនគ្រួសារទទួលបានទឹកស្អាតប្រើប្រាស់មានប្រមាណ ១,២លានគ្រួសារ គឺកើនឡើង ៥៣,៨% ធៀបនឹងឆ្នាំ២០១៨ ដែលមានប្រមាណតែ ៧៨ម៉ឺនគ្រួសារ ជាមួយបរិមាណទឹកស្អាតកើនដល់ជិត ៤០០ លានម៉ែត្រគូប ដែលកាលពីឆ្នាំ២០១៨ មានប្រមាណតែ ៣០៩លានម៉ែត្រគូប។
មានប្រសាសន៍នោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់កម្ចីសម្បទាពតាមរយៈទីភ្នាក់ងារសហរតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (ហៅថាICA) សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប និង ការផ្ដល់ជំនួយហិរញ្ញប្បទានេះ ឥតសំណងតាមរយៈក្រសួងការបរទេសជប៉ុន សម្រាប់គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គងទឹកស្អាតខេត្តកំពង់ធំ។ សម្តេច បានបញ្ជាក់ថា ការសម្ពោធដាក់ឲ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំងពីរកន្លែងនៅថ្ងៃនេះ ក៏ជានិមិត្តរូបមួយនៃ ភាពរីកចម្រើន នៃចំណងទាក់ទង រវាងកម្ពុជា ជប៉ុន ដែលជាឆ្នាំគម្រប់ ៧០ឆ្នាំ (១៩៥៣.២០២៣ ) ។ រាជរដ្ឋាភិបាលនៅតែបន្តជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ ផលិតភាព, ការលើកស្ទួយផលិតកម្ម ដើម្បីនាំប្រទេសរបស់យើង ឈានឡើងទៅកាន់កម្ពស់ថ្មីមួយទៀតក្នុងខ្សែ ចង្វាក់នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក ជាពិសេស ដើម្បីចេញផុតពីប្រទេសមានចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ខាងមុខ ។
តាមការព្យាករណ៍ នៅឆ្នាំ២០៣០ ចំនួនប្រជាពលរដ្ឋកម្ពុជាអាចនឹងកើនដល់ ១៩លាននាក់ និងឈានដល់ចំនួន ២២លាននាក់ នៅឆ្នាំ២០៥០, ពេលនោះ ប្ជាជនភាគច្រើននឹងមករស់នៅទីក្រុង និងទីប្រជុំជន ។ សម្តេចក៏បានបញ្ជាក់ថា ជាការពិតណាស់ ការផ្គត់ផ្គង់ទឹកស្អាតជាសមត្ថកិច្ចគ្រប់គ្រង និងការទទួលខុសត្រូវដោយផ្ទាល់របស់រដ្ឋ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែទទួច និងស្នើឲ្យមានការលើកទឹកចិត្តការចូលរួមវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាតពីផ្នែកឯកជនទាំងក្នុងនិងក្រៅប្រទេស ដែលជាការជួយបំពេញបន្ថែមដល់ផ្នែកសាធារណៈ ក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាតដល់គ្រប់ទីប្រជុំជន រួមទាំងតំបន់ជនបទនានា បន្ថែមលើការចូលរួមការផ្ដល់ទឹកស្អាតពី ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។ សម្តេចពិជ័យសេនា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានជួយគាំទ្រដល់ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតជាបន្តបន្ទាប់ នៅកម្ពុជា ៕
+68