
ឯកឧត្តម អភិបាលខេត្ត សូមសម្ដែងនូវមនោសញ្ចេតនារីករាយ ក្រៃលែងចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាបរបស់គណៈប្រតិភូខេត្តបារៀ-វង់តាវ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ង្វៀន វ៉សន់ ថ (NGUYEN VAN THO) អនុលេខាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បារៀ-វង់តាវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ង្វៀន ថាញ់ វ៉ន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង និងប្រតិភូអមដំណើរទាំងអស់៕