
ក្នុងនោះដែរ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមខេត្តសៀមរាបតំណាងឱ្យឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានបញ្ជាក់ថា ថវិកាទាំងនេះនឹងត្រូវចាត់ចែងសម្រាប់ជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយ និងជួបឧបទ្ទេវហេតុផ្សេង។ ទាំងនេះជាកាយវិការមួយក្នុងការរួចចំណែកជួយមនុស្សធម៌ពេលជួបទុកលំបាក ពិសេសក្នុងអំឡុងពេលកូវីដ-១៩។
លោក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តដែលបាននាំយកថវិកាចំនួន២០ ៣៨៥ ០០០រៀលចូលរួមអបអរខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៣។