
លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) បានថ្លែងប្រាប់ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តថា លោកមានគម្រោងមួយចំនួន៥ ដេីម្បីចូលរួមចំណែកការអភិវឌ្ឍខេត្តសៀមរាបកាន់តែប្រសេីរបន្ថែមទៀត ពិសេសជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វេីផងដែរ។ ជាមួយនឹងគម្រោងទាំង ៥គម្រោង គឺផ្តោតទៅលេី ៖
១. គម្រោងសេវាកម្មដឹកជញ្ជូនអគ្គិសនី
២.គម្រោងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា
៣. គម្រោងមជ្ឈមណ្ឌលផលិតកម្មភាពយន្ត និងតន្ត្រីរបស់កម្ពុជា
៤. គម្រោងគ្រប់គ្រងសណ្ឋាគារ និងអចលនទ្រព្យ
៥. គម្រោងផ្ទះចូលនិវត្តន៍។
ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Johnny Mo នាយកសមាគមពាណិជ្ជកម្មអន្តរជាតិកម្ពុជា (CICC) និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងបង្ហាញអំពីគម្រោងទាំង ៥គម្រោងសម្រាប់អភិវឌ្ឍន៍ខេត្តសៀមរាបបន្ថែម ពិសេសគឺការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋថែមទៀតផង៕