
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kawaguchi Masaki ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋបាលខេត្តសៀរាប។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនជប៉ុន ដែលបាននិងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ ទឹកស្អាត និងការជួសជុលប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ល។
លោក ប្រធានការិយាល័យកុងស៊ុល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងបន្តគាំទ្រជួយជម្រុញការអភិវឌ្ឍខេត្តសៀមរាបជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕