
បន្ទាប់ស្តាប់សេចក្តីរាយការណ៍សង្ខេប និងពិភាក្សាគ្នារួចមក លោក សុខ ថុល បានណែនាំដល់សមាជិកគណៈកម្មការទាំងអស់ត្រូវរៀបចំរាល់ឯកសារពាក់ព័ន្ធឱ្យបានរួចរាល់ ដេីម្បីត្រៀមរាយការណ៍ក្នុងអង្គប្រជុំរបស់គណៈកម្មការ។ លោក បន្តថាខេត្តសៀមរាបនឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករយៈពេលពីរថ្ងៃ ដោយមានការតាំងពិព័ណ៌ ការប្រគុំតន្ត្រី អុំទូកខ្នាតតូច ផ្សារបណ្តែតទឹក ជិះទូកលេងកំសាន្តផងដែរ៕