
ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើកទី ៧ ” មិនគ្រាន់តែធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់មានភាពសម្បូរបែប ប៉ុណ្ណោះទេ ក៏បង្ហាញពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្សជាតិនិង អភិវឌ្ឍន៍ទំនើបរវាងប្រទេសចិន និង កម្ពុជាផងដែរ។ បច្ចុប្បន្នបានក្លាយទៅជាម៉ាកសំខាន់ សម្រាប់ការផ្លាស់ប្តូរ វប្បធម៌មនុស្សជាតិ និង ជម្រុញយ៉ាងវិជ្ជមាន នូវការផ្លាស់ប្តូរវប្បធម៌ និង តភ្ជាប់ចិត្តគ្នា រវាងប្រទេសទាំងពីរ ។ ឯកឧត្តម បន្ថែមថា កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញចូលរួម វេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ បានចេញសេចក្ដីប្រកាសរួមថា “ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាង ចិននិងកម្ពុជា ” ។ ឯកឧត្តមសង្ឃឹមនិង ជឿជាក់ថា កិច្ចសហប្រតិបត្តិការ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃ ប្រទេសទាំងពីរ នឹង ត្រូវបានជម្រុញនិង ពង្រឹងបន្ថែមទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាពួកយើងអាចជម្រុញការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសទាំងពីរ លើវិស័យការផ្លាស់ប្តូរព័ត៌មាន ការផ្លាស់ប្តូរធនធានមនុស្ស នវានុវត្តន៍បច្ចេកទេសជាដើម ដើម្បីជួយការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ ព្រមទាំង បន្ថែមកម្លាំងចលករថ្មី ក្នុងការជម្រុញទំនាក់ទំនង ចិន - កម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោកស្រី យូ សុភា ព្រឹតិ្តការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៧” ឆ្នាំ២០២៣ នឹងជួយឱ្យប្រជាពលរដ្ឋកម្ពុជាស្គាល់ចិនបានកាន់តែច្រើន និងមានទំនាក់ទំនងជាមួយគ្នាបានកាន់តែល្អប្រសើរថែមទៀត ព្រោះថាភាពយន្តសិល្បៈសម្រាប់ផ្សារភ្ជាប់វប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាល ចិត្ត និងគំនិតរបស់មនុស្ស ។ លោកស្រីបន្តថា ព្រះរាជាណាចក្រកម្ពុជានិង ចិន តាមប្រវត្តិនៃទំនាក់ទំនង គឺជាប្រទេសមិត្តភក្តិដ៏កំសត់កម្រនឹងគ្នា តាំងពីសម័យចក្រភពខ្មែរដ៏យូរលង់រហូតដល់បច្ចុប្បន្ន ដែលមានចម្លាក់ជាភ័ស្តុតាងនៅលើថែវជញ្ជាំង នៃប្រាសាទបាយ័ន និងប្រាង្គប្រាសាទមួយចំនួនទៀត ដូចមានក្នុងឯកសារប្រវត្តិសាស្រ្តរបស់ជីវ តាក្វាន់។ ប្រទេសទាំងពីរតែងបានជួយគ្នាទៅវិញទៅមក ស្ទើរគ្រប់កាលៈទេសៈទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា។
សូមជំរាបថា៖ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើម” ជារៀងរាល់ឆ្នាំ បានរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិន ប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ចាប់ពីដំណើរការដំបូង នៅ ឆ្នាំ ២០១៦មក ក្រុមការងារចាក់បញ្ចាំងភាពយន្ត បានចូលជ្រៅទៅគ្រប់ ភូមិស្រុក ក្រុង ខេត្ត នៅប្រទេសកម្ពុជា ហើយបាន បញ្ចាំង ភាពយន្តជាង១០០លើក សម្រាប់ប្រជាជនកម្ពុជា ជាង១សែននាក់បានទស្សនា ដោយឥតគិតថ្លៃ ។ គោលបំណង នៃ ព្រឹត្តិការណ៍នេះ គឺ ជម្រុញកិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរ ផ្នែកវប្បធម៌ រវាងប្រទេសចិន និងកម្ពុជា ធ្វើឲ្យប្រជាជន កម្ពុជ មានឱកាសរីករាយទស្សនាភាពយន្តដ៏ឆ្នើមរបស់ប្រទេសចិន ៕