
នារាត្រីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤នេះ ខេត្តសៀមរាប មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៣០៤ ០៦៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ២៩៥ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៩ ០៦៤ នាក់។
ទន្ទឹមនឹងនេះ សូមបងប្អូនបោះឆ្នោតគាំទ្រ “ទីក្រុងសៀមរាបដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ២០២៣” ចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ (ត្រឹមម៉ោង ៥ល្ងាច) តាមរយៈគេហទំព័រ៖ https://bestcountdowncity.cambodiacleancity.com/ ឬScan QR code