
គោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវបានរៀបចំទ្បើង ដើម្បីជាផែនទីចង្អុលផ្លូវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍តាមបណ្តារាជធានី-ខេត្តរបស់ខ្លួន ដើម្បីសិក្សាស្វែងយល់ ការកំណត់បញ្ហា និងការបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ក្នុងអភិក្រម " ភាពច្នៃប្រឌិតនៃការគិត" ។ ការរៀបចំផែនការអភិវឌ្ឍន៏ទេសចរណ៍របស់រាជធានី-ខេត្ត ប្រកបដោយសង្គិតភាព និងគ្រប់ជ្រុងជ្រោយនឹងផ្តល់នូវកាលានុវត្តភាពថ្មី សម្រាប់វិស័យទេសចរណ៍ដែលជាផលប្រយោជន៍រួមទាំងប្រជាពលរដ្ឋ-ភ្ញៀវទេសចរ និងការវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីជាប្រទីបនៃផ្នត់គំនិតថ្មីៗក្នុងការរៀបចំជាកញ្ចប់ខ្សែទស្សនកិច្ចរួម និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងគោលបំណងដំណើរកម្សាន្តតាមបណ្តាតំបន់ទាំងនេះនាពេលអនាគត ៕