រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ក្រុងសៀមរាប

  • 3.1ពាន់
  • ដោយ Thap Kakada

ពុំ​ត្រូវការ​សេចក្តីណែនាំ​អំពី​ក្រុង​សៀមរាប​ទេ​ ​ព្រោះ​ទីនេះ​ជា​ច្រក​ចូល​ទៅកាន់​តំបន់​ប្រាសាទអង្គរ​ដ៏​អស្ចារ្យ​ ​និង​ជា​ទីកន្លែង​ដ៏​ល្បីឈ្មោះ​នៅ​លើ​ពិភពលោក​ ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទូ​ទាំងសកល​លោក​រាប់​លាន​នាក់​មក​ទស្សនា​។​ ​ទីកន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​បំផុត​គឺ​ ​ប្រាសាទអង្គរវត្ត​ដែល​មាន​សំណង់​បែប​សាសនា​ដ៏​ធំ​ក្នុង​ពិភពលោក​ ​និង​ប្រាសាទ​ ​បាយ័ន​ដែល​ពោរពេញ​ដោយ​ភាព​អាថ៌កំបាំង​ ​និង​ដែល​ពុំអាច​ពន្យល់​បាន​ ​និង​ប្រាសាទ​តា​ព្រហ្ម​ដែល​មាន​ដើមឈើ​ដុះ​ពីលើ​ ​ធ្លាប់​ជា​ទីតាំង​ថត​ភាពយន្ត​ហូ​លី​វូ​ដ​ទៀត​ផង​។​ ​មិន​ត្រឹមតែ​ប្រាសាទ​ប៉ុណ្ណោះ​ទេ​ ​មាន​សកម្មភាព​កំសាន្ត​ជាច្រើន​ដូចជា​ការ​ជិៈ​ម៉ូតូ​ទស្សនា​កំសាន្ត​ ​ការ​ជិៈ​កង់​ជា​ក្រុម​ ​ការ​មើល​សត្វស្លាប​ ​ការ​បង្រៀន​ធ្វើម្ហូប​ ​ការ​សម្តែង​របាំ​បុរាណ​ ​ជាដើម​។​ ​បើសិនជា​លោកអ្នក​មាន​គម្រោង​ស្នាក់​នៅ​ខេត្ត​សៀមរាប​តែ​ពីរបី​ថ្ងៃ​ប៉ុណ្ណោះ​ដោយ​គ្រាន់តែ​មក​ទស្សនា​អង្គរ​ ​សូម​គិត​ម្តងទៀត​ ​ព្រោះថា​ខេត្ត​សៀមរាប​ពិតជា​មាន​ច្រើន​ទៀត​ ​ក្រៅពី​ការ​ទស្សនា​ប្រាសាទ​ដ៏​អស្ចារ្យ​។​

មាន​សណ្ឋាគារ​ ​រី​ស៊​ត​ប៉ូទិ​ក​លំដាប់​ពិភពលោក​ ​ផ្ទះសំណាក់​ក្នុងស្រុក​ ​និង​ផ្ទះ​ជួល​ស្នាក់​នានា​ដើម្បី​ផ្តល់​ការ​ស្នាក់​នៅ​ប្រកបដោយ​ផាសុកភាព​។​ ​នៅ​ពេល​និយាយ​ពី​ពិធីជប់លៀង​ ​និង​ការ​ទទួលទាន​អាហារ​ ​លោកអ្នក​អាច​​​រក​ភោជនីយដ្ឋាន​ល្អ​បំផុត​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ទីនេះ​ ​រួម​ទាំង​ភោជនីយដ្ឋាន​បែប​មនុស្សធម៌​ ​ម្រុំ​ ​សាលា​បៃ​ ​និង​ ស្ពូ​ន​កាហ្វេ​ ​ថែមទាំង​មាន​មាន​ ​ផាប់​ស្ទ្រី​ត​ដែល​ល្បីល្បាញ​ ​កន្លែង​លក់​ស្រា​ពេល​រាត្រី​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​និង​ជា​ទីកន្លែង​ដែល​មាន​បានីយដ្ឋាន​ពេញ​និយម​ជាច្រើន​។​ ​ការ​ទិញ​អី​វាន់​គឺជា​សកម្មភាព​ទាក់ទាញ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​និង​មាន​ហាង​លក់ទំនិញ​យ៉ាង​ប្រណិត​ ប៉ូទិ​ក​ ​និង​ផ្សារ​មួយ​ចំនួន​សម្រាប់​ដើរ​ទិញ​។​ ​រយៈពេល​ដែល​សាក​សម​ ​គឺ​មួយ​អាទិត្យ​ ​ឬ​យូរ​ជាង​នេះ​ក្នុង​ការ​ក​ម្សាន្ត​នៅ​ខេត្ត​សៀមរាប​ ​ប្រាសាទអង្គរ​ ​និង​សកម្មភាព​ក​ម្សាន្ត​ជាមួយ​សហគមន៍​នៅ​តាម​ស្រុក​នានា​។​
វែ​ប​សាយ​នេះ​មាន​គោលបំណង​ក្នុង​ការ​ផ្សព្វផ្សាយ​ដល់​ទេសចរណ៍​បែប​សហគមន៍​ ​និង​ទេសចរណ៍​ដែល​មាន​ទំនួល​ខុសត្រូវ​នៅ​តាម​ស្រុក​តូច​ៗ​ក្រៅពី​ក្រុង​សៀមរាប​។​

អត្ថបទទាក់ទង