រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដែលមានរយៈពេលពីរត្រូវបានបេីកដំណេីរការពីព្រឹកនេះតទៅ

  • 29
  • ដោយ vannak

នាព្រឹកថ្ងៃទី២៩ ខែតលា ឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា គឺជាព្រឹត្តិការណ៍ដើម្បីចូលរួមអបអរសាទរ ខួបលើកទី២០ នៃកាយាងសោយព្រះសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា នេះ ក្រោមប្រធានបទ "យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍" មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិ្ទសិល្បៈ រួមសហការជាមួយសមាគមសិល្បករខ្មែរ ក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ដើម្បីជំរុញបង្កើតព្រឹត្តិការណ៍សកម្មភាពសិល្បៈវវប្បធម៌ ព្រមទាំងសកម្មភាពផ្សេងៗដើម្បីផ្សព្វផ្សាយ និងជំរុញទាក់ទាញ បង្កើនកំណៀរភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាពិសេសសម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាប អង្គរ។

អត្ថបទទាក់ទង