រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ស្រុកសូទ្រនិគម

  • 2.8ពាន់
  • ដោយ Thap Kakada

ស្រុក​សូទ្រនិគម​លាតសន្ធឹង​យ៉ាង​ធំ​លើ​ផ្ទៃ​បឹង​ទន្លេសាប​ ​និង​ជាទី​តាំងរបស់​សហ​គម​នៅ​លើទឹក​ធំ​ជាងគេ​បំផុត​តាម​មាត់​បឹង​ទន្លេសាប​ ​គឺ​កំពង់​ឃ្លាំង​។​ ​ភូមិ​ដែល​គួរឲ្យ​គយគន់​ដ៏​ធំ​នេះ​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ដែល​ចង់​ទស្សនា​ផ្ទះនៅ​តំបន់​លិចទឹក​ដែល​មាន​ជើង​សរ​សរ​ខ្ពស់​ៗ​ ​និង​ទូក​ស្អាត​ៗ​នៅ​លើ​បឹង​ដ៏​ធំអស្ចារ្យ​នេះ​ ​ព្រៃលិចទឹក​ ​សត្វស្លាប​ ​របៀប​នៃ​ការ​នេសាទ​ត្រី​នៅ​ទីនេះ​។​ ​លើស​ពី​នេះ​នៅ​រដូវប្រាំង​ភ្ញៀវ​ទេសចរ​ ​អាច​ជិះកង់​មើល​ព្រៃលិចទឹក​ ​មើល​ចំការ​សណ្តែកបាយ​ដ៏​ធំ​ល្វឹង​ល្វឺ​យ​ដាច់កន្ទុយភ្នែក​។​ ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចង់​ដក​បទពិសោធន៍​ ​បន្ថែម​អាច​ស្នាក់​នៅផ្ទះ​ស្នាក់​បែប​សាមញ្ញ​ ​ផ្ទះ​ស្នាក់​ស្អាត​ៗ​ផង​ដែរ​។​

ក្រៅពី​សហគមន៍​កំពង់​ឃ្លាំង​នេះ​ ​សហគមន៍​ខ្នារ​ពោធិ៍​មាន​ការរៀបចំ​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ស្នាក់​នៅ​ ​ផ្ទះ​ស្នាក់​ក្នុង​សហគមន៍​មួយ​បែប​ផ្សេងទៀត​នៅ​ក្នុង​ខេត្ត​សៀមរាប​ ​ហើយក៏​អាច​ដើរកំសាន្ត​ក្នុង​ភូមិ​ ​ស្វែងយល់​ពី​ការ​ប្រកប​រប​ចិញ្ចឹមជីវិត​របស់​អ្នកភូមិ​ ​ចូលរួម​ជាមួយនឹង​ពិធី​ប្រពៃណី​ ​ទំនៀមទំលាប់​ប្រចាំ​តំបន់​ ​និង​រីករាយ​ជាមួយនឹង​អាហារ​ពេលល្ងាច​នៅកណ្តាលវាល​ស្រែ​ ​ក្បែរ​មាត់​បឹង​ធម្មជាតិ​ដ៏​ធំ​ ​ក្នុង​បរិយាកាស​ដ៏​រ៉ូ​មែន​ទិ​ក​។​ ​លើស​ពី​នេះ​ ​លោកអ្នក​អាច​ធ្វើដំណើរ​តាម​រទេះគោ​ ​ទៅ​មើល​ប្រាសាទ​បន្ទាយ​អំពិល​ដែល​នៅ​ឆ្ងាយ​ ​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​តិចតួច​ណាស់​បើ​ប្រៀបធៀប​នឹង​ប្រាសាទអង្គរ​ដែល​ល្បីល្បាញ​។​

ក្រៅពី​ទេសចរណ៍​ ​ស្រុក​នេះ​ល្បីឈ្មោះ​ខាង​ការ​ផលិត​ត្រីងៀត​ ​ត្រី​ប្រឡាក់​ ​និង​ប្រហុក​ត្រី​ដ៏​ឈ្ងុ​ញ​។​ ​ផលិតកម្ម​ស្រូវ​ក៏​ជា​ធាតុ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ក្នុងស្រុក​នេះ​ដែរ​ ​ហើយក៏​សូម​អរគុណ​ដល់​ត្រើយ​ទន្លេ​ដ៏​វែង​ ​ដែល​អាចឲ្យ​អ្នកស្រុក​ប្រកបរបរ​ដាំស្រូវ​ដោយ​គ្មាន​ការ​លិចទឹក​ ​និង​ទទួល​បានផល​លើស​ពី​ម្តង​ក្នុង​មួយ​ឆ្នាំ​។​

តំបន់ទេសចរណ៍ស្រុកសូទ្រនីគម

អត្ថបទទាក់ទង