រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សេចក្តីជូនដំណឹង ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍

  • 24
  • ដោយ vannak

អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែ ភាសាបន្តទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាលសម្រេច លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងដែលមានខ្លឹមសារដូចខាងក្រោម៖

អត្ថបទទាក់ទង