នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃណៈអភិបាលខេត្តសៀមរាប បានផ្តល់កិត្តិយសចូលរួមជាអធិបតីក្នុងពិធីបំពាក់មេដាយកិត្តិយសជ័យលាភីជូនដល់កីឡាករ កីឡាការិនីជិះកង់ ដែលរៀបចំឡើងដោយក្លិបអ្នកជិះកង់អូដាកកម្ពុជាចម្រុះនៅកម្ពុជា តំណាងឱ្យក្លឹបអ្នកជិះកង់ពិភពលោកដែលមានឈ្មោះថា AUDAX PARISIEN RANDONNEUR ។ក្លឹបនេះបង្កើតឡើងតាំងពីឆ្នាំ១៩០៤ និងមានទីស្នាក់ការធំ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានសមាជិកជាងមួយរយប្រទេស នៅលើពិភពលោក។ ក្នុងនោះប្រទេសកម្ពុជាក៏ជា សមាជិកភាព ដោយបានសហការគ្នារវាងអត្តពលិក អ្នកស្នេហាវិស័យកីឡាជិះកង់គ្រប់ក្រុមដើម្បីរៀបចំ ព្រឹត្តិការណ៍កីឡាជិះកង់ចម្រុះរួមគ្នាមួយនេះឡើងមានឈ្មោះថា AUDAX CAMBODIA លើចម្ងាយផ្លូវ៤០០ &៦០០គីឡូម៉ែត្រ ដោយធ្វើដំណើរពី(ភ្នំពេញ-កណ្តាល-ខេត្តកំពង់ឆ្នាំង-ខេត្តខេត្តពោធិសាត់-ខេត្តបាត់ដំបង- ខេត្តបន្ទាយមានជ័យ-ខេត្តឧត្តរមានជ័យ-ខេត្តសៀមរាប) ដើម្បីជាការរួមចំណែកលើកស្ទួយដល់វិស័យកីឡា ឱ្យមានការរីកចម្រើនស្របតាមពាក្យស្លោក "កីឡារស់ក្នុងសន្តិភាព SPORTS LIVE IN PEACE " ។អ្នកជិះកង់ទាំងអស់បានធ្វើដំណើរចេញដំណើរពី រង្វង់មូលគួចកាណុង (ស្តូបបារាំង)រាជធានីភ្នំពេញ ម៉ោង ៤និង០០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដោយឆ្លងកាត់តាមខេត្តនានា រហូតដល់បញ្ចប់គោល ដៅនៅមុខដំណាក់ខេត្តសៀមរាប មុនម៉ោង២០និង០០នាទីយប់ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៤ ជាកំណត់ ឬជិះក្នុងរយៈពេល ២៧ម៉ោងសម្រាប់៤០០គីឡូនិង៤០ម៉ោងសម្រាប់៦០០គីឡូ ដែលមានអត្តពលិកជាតិចំនួន ៤៥នាក់ អត្តពលិកអន្តរជាតិ មាន អ៉ីតាលី ១នាក់, សហរដ្ឋអាមេរិក ១នាក់, ថៃ ២នាក់, ម៉ាឡេស៊ី ១នាក់, ឥណ្ឌូនេស៊ី ១នាក់, វៀតណាម១០នាក់ និងអង់គ្លេស១នាក់ ។
ពិធីបំពាក់មេដាយកិត្តិយសជ័យលាភីជូនដល់កីឡាករ កីឡាការិនីជិះកង់ ដែលរៀបចំឡើងដោយក្លិបអ្នកជិះកង់អូដាកកម្ពុជាចម្រុះនៅកម្ពុជា
- 22
- ដោយ vannak
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 22
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 22
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 22
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 22
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 22
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 22
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 22
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 22
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 22
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 22
- ដោយ vannak