នៅព្រឹកព្រលឹមថ្ងៃទី២១ ខែកញ្ញានេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ បានប្រមូលផ្ដុំគ្នា នៅប្រាសាទអង្គរវត្ត ដើម្បីទស្សនាបាតុភូត សមរាត្រី ឬ ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត។ បើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ថ្ងៃដំបូងនៃបាតុភូតសមរាត្រីនេះ មានភ្ញៀវទេសចរប្រមាណជាង ១២ ០០០នាក់។គួរជម្រាបថា បាតុកម្ម សមរាត្រី លើកទី២ នៅឆ្នាំ២០២៤នេះ ភ្ញៀវទេសចរអាចនឹងមើលឃើញ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ។

default default default default default default default default default default default