រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ

  • 39
  • ដោយ vannak

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០១-០២-០៣ ខែតុលា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមកម្សាន្តក្នុងពិធីនេះសរុបមានចំនួន ប្រមាណ ១៨០ ៨៩៣ នាក់ មានកើនឡើងប្រមាណ ៥០,៩២% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរជាតិសរុបចំនួនប្រមាណ ១៧៣ ០០០នាក់ កើនឡើងប្រមាណ ៥២ ,៧៤% ធៀបនឹងឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៧ ៨៩៣នាក់ កើនឡើង ១៩,៥៥%។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអាជីវករទាំងអស់ក្នុងខេត្ត ដែលបានរក្សាតម្លៃពុំបានបង្កេីនថ្លៃនូវម្ហូបអាហារ ផ្ទះសំណាក់ សណ្ឋាគារ និងកម្លែងកម្សាន្តផ្សេងៗ។ ម្យ៉ាងទៀតក៏សូមថ្លែងអំណរគុណផងដែរ ចំពោះកងកម្លាំងទាំងអស់ដែលបានរៀបចំសណ្តាប់ធ្នាប់ សម្រួលដល់ការធ្វេីដំណេីរដល់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ សូមបងប្អូនធ្វេីដំណើរទៅគេហដ្ឋានវិញប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា៕

អត្ថបទទាក់ទង