រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព​ ចៅសង្កាត់រងទី១​ សង្កាត់ស្វាយដង្គំ

ព្រឹកថ្ងៃពុធ​ ទី២៩​ ខែមេសា​ ឆ្នាំ២០២០​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្ត​ និងឯកឧត្តម​ អ៊ាន​ ឃុន​ តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំប្រតិភូខេត្ត ដោយមានអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព​ លោក​ ហង់​ ហឿម​ ចៅសង្កាត់រងទី១​ សង្កាត់ស្វាយដង្គំ​ និងជាអតីតប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តសៀមរាប ដែលបានទទួលមរណភាព ក្នុង​ជម្មាយុ ៧៦ឆ្នាំ​ វេលាម៉ោង ១៦៖២០នាទីរសៀល​ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០​ ដោយរោគាពាធ។

ក្នុងនោះដែរដែរ​ ឯកឧត្តម ទៀ សីហា អភិបាលខេត្តឯកឧត្តម អ៊ាន ឃុន ព្រមទាំងគណៈអភិបាលខេត្ត អស់លោក លោកស្រីថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ លោក​ ហង់​ ហឿម សូមឲ្យលោកបានទៅកាន់សុខគតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរមន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និងឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ៕

អត្ថបទទាក់ទង