បន្ទាប់ពីប្រកាសឱ្យដំណេីរការជាផ្លូវការនូវពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤ នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ លោក ឌី រ៉ាដូ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចូលរួមពិធីរាត្រីចងចាំ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។
រាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យដែលនឹងបង្ហាញនូវការចងចាំនៃសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ជាពិសេសក្នុងឱកាសអបអរសាទរដែល ក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ នៅទីក្រុង អាសង់ហ្សង់ សាធារណរដ្ឋប៉ារ៉ាហ្គាយ។