រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ

  • 3
  • ដោយ vannak

នៅព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកាសសមាសភាពក្រុមប្រតិបត្តិការត្រួតពិនិត្យជនបរទេស ក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ និងមន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃ​ ព្រមទាំងមានការចូលរួមពីស្នងការរង​ អភិបាលរងក្រុង​ ស្រុកទទួលបន្ទុល​ អធិការ​ និងមន្ត្រីនគរបាល។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការគនរបាលខេត្តបានធ្វេីសេចក្តីរាយការណ៍អំពីសិត្ថិជនអន្តោរប្រវេសន្ត​ និងផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ​។ លោក​ សំកុល​ សុចិត្រា​ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ និងលោក​ លោកស្រីដែលបានចូលរួមការផ្សព្វផ្សាយនេះ។ លោក​ អភិបាលរងខេត្ត​បានបន្តថា​ ដេីម្បីអនុវត្តតាមផែនការលេខ០០៣ផក របស់ក្រសួងមហាផ្ទៃ​ សូមមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ស្តាប់នូវបទបង្ហាញរបស់ក្រុមការងារជំនាញ​ ដែលនឹងបង្ហាញនារសៀលនេះ។ ជាមួយគ្នានេះ​ សូមក្រុង​ ស្រុកត្រូវសហការឱ្យបានល្អ​ជាមួយក្រុមការងារនៅពេលចុះស្រង់សិត្ថិ​ និងជនបរទេសាអន្តោរប្រវេសន្ត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក កែម សារិន​ បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត​និងស្នងការនរគបាលខេត្តដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់ក្រសួងមហាផ្ទៃនាពេកនេះ។ ឯកឧត្តម​ អគ្គនាយករងបានជំរុញដល់មន្ត្រីជំនាញទាំងអស់ត្រូវផ្សព្វផ្សាយដល់ម្ចាស់សណ្ឋាគារ​ ផ្ទះសំណាក់​ និងម្ចាស់ផ្ទះជួលអំពការប្រេីប្រាស់នូវប្រព័ន្ធ​ Foreigners Presence in Cambodia System (FPCS)​ ឱ្យបានត្រឹមត្រូវ​ ពិសេសចៀសវាងការចុះប្រព័ន្ធស្ទួនបន្តទៀត។ ទន្ទឹមនឹងនេះ​ សូមមន្ត្រីជំនាញត្រូវរៀបចំផែនការចុះស្រង់សិត្ថិជនបរទេសអន្តោរប្រវេសន្តឱ្យបានគ្រប់កន្លែងដែលជនបរទេសអន្តោរប្រវេសន្តរស់នៅ​ និងអធិការក្រុង​ ស្រុកក៏ត្រូវរៀបចំនិងជំរុញការងារគ្រប់គ្រងជនបរទេសអន្តោរប្រវេសន្តឱ្យកាន់តែល្អប្រសេីរថែមទៀត៕

អត្ថបទទាក់ទង