រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម

  • 5
  • ដោយ vannak

កាលពីព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តសៀមរាប បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីតំណាងទីចាត់ការចំណុះសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ អង្គការដៃគូអនុវត្ត និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍។

ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងនេះ លោក អភិបាលរងខេត្តបានមានមតិថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមកន្លងមក ដើម្បីសម្រេចបាននូវគោលដៅរួមគឺការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលនឹងរួមចំណែកក្នុងការសម្រេចគោលដៅនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ជាពិសេសឆ្លើយតបបានទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

អត្ថបទទាក់ទង