យើងខ្ញុំ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ មានសេចក្តីរន្ធត់តក់ស្លុតឥតឧបមា ក្រោយពីបានទទួលដំណឹងយ៉ាង ក្រៀមក្រំថា លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ ស៊ីមន ត្រូវជា ឧត្តមភរិយា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ បានទទួលមរណភាព នាថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨៖៥២នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សែនវិយោគជាពន់ពេកនេះ ខ្ញុំសូមឧទ្ទិសបួងសួងដល់ វិញ្ញាណក្ខន្ធ របស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ យស់ ស៊ីមន បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។