រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ

  • 2
  • ដោយ vannak

នារសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណេីដោយឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប នៅផ្សារទំនេីប The Heritage Walk ខេត្តសៀមរាប របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃដោយមានការអញ្ជេីញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងមន្ទីរ អង្គភាពផងដែរ។

ទីស្នាក់ការផ្តល់លិខិតឆ្លងដែននេះ នឹងបេីកបម្រេីសេវាកម្មជូនបងប្អូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ខាងមុខ នេះ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៤:០០រសៀល រៀងរាល់ថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ) នៅជាន់ទី២ ផ្សារទំនើប The Heritage Walk អាស័យដ្ឋាន ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

អត្ថបទទាក់ទង