រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន​៧គ្រួសារ​ នៅឃុំត្រពាំងធំ​ ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ទទួលអំណោយមនុស្សធម៌ពីសាខាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

រសៀលថ្ងៃទី ០៧ ខែឧសភាឆ្នាំ២០២០ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប និងជាលេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនិងមានការអញ្ជើញចូលរួមពី
លោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមទាំងក្រុមការងារនិងអាជ្ញាធរ ភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងធំ ចុះសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០នៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគងខេត្តសៀមរាប បណ្តាលឲ្យ ផ្ទះចំនួន០៧ខ្នងស្មើនឹង០៧គ្រួសារ រងការខូចខាត ដែលក្នុងនោះមាន៖ រលំ០១ខ្នង របើកដំបូល០៦ខ្នង និងរបួសស្រាលមនុស្ស០១នាក់ ។

គ្រួសាររងគ្រោះទាំង០៧គ្រួសារនិងអ្នករងរបួស០១នាក់ មានឈ្មោះដូចខាងក្រោម៖
ក/របើកដំបូល៖
១-ភេម ថា ភេទប្រុស អាយុ៥៨ឆ្នាំមានសមាជិកគ្រួសារ៥នាក់នៅភូមិតាអី ២-ពុំ រូ ភេទប្រុស អាយុ២៧ឆ្នាំមានសមាជិកគ្រួសារ០២នាក់នៅភូមិល្វា ៣-ហឿន ស្តី ភេទប្រុសអាយុ២៤ឆ្នាំមានសមាជិកគ្រួសារ០២នាក់ នៅភូមិល្វា៤-សុខ ប្រស់ ភេទ ប្រុសអាយុ៣៨ឆ្នាំមានសមាជិកគ្រួសារ០៣នាក់នៅភូមិសួង ៥-យី ឡាញ់ ភេទស្រី អាយុ៥០ឆ្នាំ មានសមាជិកគ្រួសារ០១នាក់ ៦-ង៉ា វី ភេទប្រុស អាយុ ៤៤ឆ្នាំមានសមាជិកគ្រួសារ០៥នាក់នៅភូមិសួង។
ខ/រលំផ្ទះ៖
មាន០១ខ្នង ឈ្មោះឆាយ រ៉េត ភេទប្រុសអាយុ៣១ឆ្នាំ មានសមាជិកគ្រួសារ០១នាក់ នៅភូមិសួង ។
គ/អ្នករងរបួស៖
មានឈ្មោះ ភូ ចន្ធូ ភេទប្រុស អាយុ២២ឆ្នាំនៅភូមិតាអី ។

អំណោយចែកជូនបែងចែកដូចខាងក្រោម៖
ក/រលំផ្ទះ០១ខ្នង ទទួលបាន៖ ឃីត ១កញ្ចប់ ត្រីខ១យួរ អង្ករ៣០ គក្រ អាវយឺត ១ កន្ទេល១ មី១កេស ស័ង្កសី១៦សន្លឹក និងថវិកា ២០០,០០០រៀល។
ខ/របើកដំបូល០៦គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ ឃីត ១កញ្ចប់ ត្រីខ១យួរ អង្ករ៣០ គក្រ អាវយឺត ១ កន្ទេល១ មី១កេស ស័ង្កសី១០សន្លឹក និងថវិកា ១០០,០០០រៀល
គ/អ្នករងរបួស០១នាក់ទទួលបាន៖ ឃីត ១កញ្ចប់ ត្រីខ១យួរ អង្ករ៣០ គក្រ អាវយឺត ២មី១កេស កន្ទេល១ និងថវិកា ៤០០,០០០រៀល៕

អត្ថបទទាក់ទង