តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនដែលមានទឹកប្រាក់សរុបចំនួន ៤.៥០១លានយ៉េន ស្មើនឹងប្រមាណ ៤១,៤លានដុល្លារ។ ដោយឡែក ខេត្តសៀមរាបក៏ទទួលបាននូវថវិកាចំនួន ២,១៥៣លានយ៉េន ស្មើនឹងប្រមាណ ១៩,៨លានដុល្លារ។ជាមួយនឹងគម្រោងនេះ បានធ្វើឱ្យមន្ទីរពេទ្យខេត្តកាន់តែមានភាពប្រសើរថែមទៀតលើសម្ភារបរិក្ខា គុណភាពការផ្តល់សេវា និងអគារផងដែរ៕