រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

អ្នកតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាបានប្រគល់ថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបដើម្បីប្រើប្រាស់សកម្មភាពមនុស្សធម៌ក្នុងខេត្

កាលពីព្រឹកថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីឯកឧត្តម ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងឯកឧត្តម សត ណាឌី សមាជិកព្រឹទ្ធសភា។ ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ ឯកឧត្តមសមាជិកព្រឹទ្ធសភា និងឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។ លោកក៏សូមជូនពរដល់ឯកឧត្តម និងក្រុមគ្រួសារ សូមជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ថវិកាដែលមានទទួលមាន៖ - ឯកឧត្តម ឈឹម ម៉ា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ថវិកាចំនួន ៥,០០០(ប្រាំពាន់)ដុល្លារអាមេរិក។- ឯកឧត្តម សត ណាឌី សមាជិព្រឹទ្ធសភា ថវិកាចំនួន ២,០០០,០០០(ពីរលាន)រៀល។

អត្ថបទទាក់ទង