រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើផែនការ និងយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តសៀមរាប

ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលប្រជុំលេខ១ របស់រដ្ឋបាលខេត្តសៀមរាប មានកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើផែនការ និងយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅខេត្តសៀមរាប ដឹកនាំដោយលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ញើញចូលរួមពី ឯកឧត្តម សេង សំបាន ទីប្រឹក្សា គ.ជ.គ.ម លោក ប្រធាន លោកនាយកដ្ឋានពាក់ព័ន្ធ ព្រមទាំង លោកស្នងការ នៃស្នងការដ្ឋាន លោកមេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ។ជាមួយគ្នានេះផងដែរ លោកអភិបាលរងខេត្តក៏បានណែនាំដល់ក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក មន្ទីរ អង្គ-ភាពជំនាញចុះពិនិត្យប្រព័ន្ធប្រឡាយ ស្ទឹង អូរ និងប្រព័ន្ធលូ ដើម្បីពិនិត្យលទ្ធភាពស្តារ និងបង្វែរប្រព័ន្ធ ទឹកដើម្បីបញ្ចៀសនុវការលិចលង់នៅក្នុងក្រុងសៀមរាប និងតំបន់ងាយនឹងប្រឈមគ្រោះនឹកជំនន់។ លោកក៏សំណូមពរដល់ ឯកឧត្តមទីប្រឹក្សា គ.ជ.គ.ម ធ្វើយ៉ាងណាជួយផ្តល់នូវ កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ និងមធ្យោបាយផ្សេងៗសម្រាប់បម្រើការងារកម្មវិធីគ្រោះមហន្តរាយនៅតាមមូលដ្ឋាន អោយទាន់ពេលវេលា និងស្នើសុំឲ្យមានវគ្គបណ្តុះបណ្តាលដល់មន្ត្រីទទួលបន្ទុកការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ក្រុង-ស្រុក ដែលជាជនបង្គោល ឲ្យមានការយល់ដឹងបន្ថែមទៀតប្រកបដោយប្រសិទ្ធិភាពជានិរន្ត។បន្ទាប់ពីប្រជុំពិភាក្សាណែនាំរួចរាល់មក ក្រុមការងារក៏បានចុះទៅត្រួតពិនិត្យ មើលស្ថានភាពកន្លែងទីទួលមានសុវត្ថិភាព ដែលក្រុង ស្រុកបានត្រៀមសម្រាប់ដាក់ប្រជាពលរដ្ឋ ស្នាក់នៅបណ្តោះអាសន្នពីគ្រោះមហន្តរាយជាយថាហេតុណាមួយ សរុបចំនួន ២១៨ កន្លែង៕

អត្ថបទទាក់ទង