ប្រជាពលរដ្ឋខេត្តសៀមរាបដែលបានឆ្លងដែនខុសច្បាប់ចំនួន២២នាក់ ត្រូវបានសមត្ថកិច្ចការពារព្រំដែនប្រទេសថៃ ចាប់បញ្ជូនឲ្យសមត្ថកិច្ចអាជ្ញាធរកម្ពុជានៅប្រចាំច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃដដែលនេះដែរលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និង ជាគណៈកម្មការទទួលប្រជាពលករមកពីក្រៅប្រទេស ដឹកនាំប្រតិភូទៅទទួលយកបងប្អូនទាំង២២នាក់ វិលត្រឡប់មកកាន់ខេត្តសៀមរាប ក្នុងនោះក៏មានវត្តមានរបស់លោកអភិបាលស្រុកអូរជ្រៅចូលរួមផងដែរ ។តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ច និង ក្រុមការងារទទួលពលករ ប្រចាំច្រកអូរបីជាន់បានឲ្យដឹងថា ប្រជាពលករ ទាំង២២នាក់ មានស្រី១០នាក់ ដែលបានលួចឆ្លងដែនដោយខុសច្បាប់ ទៅតាមរយៈមេខ្យល់ តាមច្រករបៀងក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ចូលទៅប្រទេសថៃ កាលពីយប់ថ្ងៃទី២២ មិថុនា ហើយត្រូវបានកម្លាំងសមត្ថកិច្ចការពារព្រំ ដែនថៃ បានចាប់ និងបញ្ជូនឲ្យកម្លាំងសមត្ថកិច្ចប្រចាំការច្រកអូរបីជាន់ កាលពីព្រឹកថ្ងៃទី២៣ មិថុនានេះ ហើយក៏ត្រូវធ្វើការ ប្រគល់ឲ្យអាជ្ញាធរខេត្តសៀមរាបផងដែរ ។ លោកស្រី យូ សុភា ក៏បានធ្វើការថ្លែងអំណរគុណដល់អាជ្ញាធរស្រុកអូរជ្រៅ និង បងប្អូន កម្លាំងសមត្ថកិច្ចប្រចាំច្រកអូរបីជាន់ រួមទាំងអង្គការសង្គមស៊ីវិល ដែលបានយកចិត្តទុកដាក់ពីសុវត្ថិភាពសន្តិសុខ និង ផ្គត់ផ្គង់ អាហារដល់បងប្អូនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីក្រៅប្រទេស រួមទាំងប្រជាពលករឆ្លងដែនខុសច្បាប់ ក្នុងពេលនៅលើពិភពលោក ក៏ដូចប្រទេសជិតខាង និង នៅកម្ពុជា កំពុងជួបនូវវិបត្តិនៃជម្ងឺកូវិដ១៩ សំខាន់នោះប្រទេសជិតខាងកម្ពុជា បានកំពុងតែប្រកាស ដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយ ។ លោកស្រីក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលករទាំងអស់ ដែល បានចាញ់បោកមេខ្យល់ឲ្យចូលទៅធ្វើការងារនៅប្រទេសជិតខាងដោយខុសច្បាប់ ក្នុងគ្រាប្រទេសជិតខាងយើង បានដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយ ។ ម៉្យាងទៀតការធ្វើចំណាកស្រុករបស់បងប្អូនទៅដោយប្រថុយប្រថាន មិនបានគិតពីសុវត្តិ ភាព សន្តិសុខរបស់ខ្លួន ហើយក៏ជាអំពើជួញដូរមនុស្សទៀតផង៕
ថ្នាក់ដឹកនាំខេត្តសៀមរាបបានសម្របសម្រួលប្រជាពលរដ្ឋចំនួន ២២នាក់ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃឱ្យមករស់នៅស្រុកកំណើតវិញ
- 508
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
រដ្ឋបាលខេត្តសៀមរាបសូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកជំទាវ កែវ ស្រីពេជ្រ និងក្រុមគ្រួសារ
- 508
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 508
- ដោយ vannak
-
ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៣-២០២៤នៅខេត្តសៀមរាប
- 508
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណ BNI ដែលបានឧបត្ថម្ភសម្ភារសិក្សា ៥០០ឈុត ដល់សិស្សសាលាបឋមសិក្សាចុងឃ្នៀស
- 508
- ដោយ vannak
-
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤
- 508
- ដោយ vannak
-
ពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប
- 508
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តចុះពិនិត្យនៅតាមទីតាំងមណ្ឌលប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៣-២០២៤ និងចុះសួរសុខទុក្ខដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប
- 508
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការរៀបចំហែក្បួ នដេីរដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស
- 508
- ដោយ vannak
-
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅមគ្គុទេសក៍ ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប
- 508
- ដោយ vannak
-
រួសរាន់ឡើងបងប្អូន នៅសល់តែ3សប្តាហ៍ទៀតប៉ុណ្ណោះ សម្រាប់ការទទួលចុះឈ្មោះ !!
- 508
- ដោយ vannak