រសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលសង្កាត់បានបញ្ចប់ការសម្របសម្រួលទាំងស្រុងជាមួយម្ចាស់ក្បាលដីនៅក្នុងការរុះរើផលប៉ះពាល់ដែលរំលោភលើដីសាធារណៈអស់ជាច្រើនឆ្នាំ រដ្ឋបាលសង្កាត់សាលាកំរើកបានសហការជាមួយអ្នកអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ ២០២០ ក្នុងការវាយកម្ទេចរបងដែលប៉ះពាល់នោះ ដើម្បីបើកផ្លូវឱ្យគ្រប់ទៅតាមប្លង់គោលរបស់រដ្ឋបាលខេត្ត ដែលបានចុះបញ្ជីជាលក្ខណៈប្រព័ន្ធរួចហើយ ។ គម្រោងនេះដែរ សង្កាត់នឹងធ្វើការសាងសង់ផ្លូវបេតុងមួយខ្សែដែលមាន ទទឹង ៨ម៉ែត្រ ប្រវែង ១២៤ម៉ែត្រ ចាប់ពីផ្លូវបំបែក ៧មករា (ខាងកើតអតីត karaoke ភីងផារ៉ាដាយ) រហូតដល់ចំណុចផ្លូវបែកជាបួនផ្សារដីហុយ ស្ថិតក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ហើយផ្លូវនេះបានចាក់បេតុងបានពាក់កណ្ដាល ដោយគម្រោងនេះ ក៏មានការចូលរួមទុនពីប្រជាពលរដ្ឋ ៥០បូក៥០។ក្នុងនាមរដ្ឋបាលបាលខេត្ត រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់សាលាកំរើក សូមកោតសរសើរចំពោះ បងប្អូនប្រជាពលរសដ្ឋដែលបានចូលរួមដោះស្រាយផលប៉ះពាល់ក្នុងការអនុវត្តគម្រោងឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពផងដែរ៕
ប្រជាពលរដ្ឋ ភូមិវត្តដំណាក់ បានស្ម័គ្រចិត្តរុះរើសំណង់ប៉ះពាល់ផ្លូវ ដើម្បីរដ្ឋបាលសង្កាត់ចាប់ដំណើរការសាងសង់ផ្លូវ
- 1.0ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 1.0ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 1.0ពាន់
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 1.0ពាន់
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 1.0ពាន់
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 1.0ពាន់
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.0ពាន់
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 1.0ពាន់
- ដោយ vannak