ការឧបត្ថម្ភសាច់ប្រាក់នេះ ជាគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ ហើយរាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយ សង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) នោះគឺ : «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» ។ដូចនេះក្រោយទទួលបានប័ណ្ណសមធម៌ តាមរយៈការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ បងប្អូនសូមអនុវត្តជំហានបន្តដូចខាងក្រោម៖១. ការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ នៅសាលាឃុំ សង្កាត់ ដោយសមាជិកគ្រួសារក្រីក្រ ឬគ្រួសាររងគ្រោះដោយសារជំងឺកូវីដ១៩ ដោយភ្ជាប់ជាមួយនូវ ប័ណ្ណសមធម៌ដែលមានសុពលភាព រៀងរាល់ម៉ោងធ្វើការ។ មួយគ្នានេះមន្ត្រីទទួលបន្ទុករបស់ឃុំ សង្កាត់នីមួយៗ ថវិកាដែលទទួលបានប្រចាំខែ និងកាលបរច្ឆេទបើកប្រាក់នាពេលបន្ទាប់។២. ការបើកប្រាក់លើកដំបូង សមាជិកគ្រួសារនោះ អាចទៅបើកប្រាក់នៅបញ្ជរវីងណាមួយក៏បាន ដោយភ្ជាប់ជាមួយនូវប័ណ្ណសមធម៌។ អ្នកដែលអាចបើកប្រាក់បាន គឺអ្នកដែលមានឈ្មោះជាសមាជិកគ្រួសារដែលបានចុះក្នុងប្រព័ន្ធ ដោយមានលេខសម្ងាត់លើកដំបូង ហើយលេខសម្ងាត់លើកដំបូងនេះ គឺអាចប្តូរបានតម្រូវការជាក់ស្តែងសម្រាប់បើកប្រាក់លើកក្រោយ និងថតរូបអ្នកបើកប្រាក់។៣.ការបើកប្រាក់នាពេលបន្ទាប់ គឺអនុវត្តការបើកប្រាក់ដូចបើកដំបូង តែត្រូវប្រើប្រាស់លេខសង្ងាត់ដែលបានប្តូររួចហើយ។ដូចនេះ សូមបងប្អូនអនុវត្តតាមជំហាននេះ ក្នុងករណីមានចម្ងល់ផ្សេងៗ សូមបងប្អូនទៅទំនាក់ទំនងនៅតាមសាលាឃុំ សង្កាត់នីមួយៗ។