កាលពីថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ន លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយក/នាយករងរដ្ឋបាលខេត្ត ប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោក លោកស្រី អភិបាលក្រុង/ស្រុក រួមមាន តំណាងអាជ្ញាធរជាតិអប្សារា តំណាងគ្រិះស្ថានអង្គរ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។កិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម៖ក- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំរបស់គណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ (ខែសីហា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២០)។ ខ- ពិនិត្យ និងធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយលើសំណួរ-សំណូមពរ ដែលបានលើកឡើងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ឆ្នាំ២០១៨ និងអាណត្តិទី៣ឆ្នាំ២០១៩។ឃ- បញ្ហាផ្សេងៗ និងមតិបូកសរុប និងបិទអង្គប្រជុំ ដោយ លោកប្រធាននៃអង្គប្រជុំ។បន្ទាប់ពីអនុម័តលើរបៀបវារៈខាងលើរួច អង្គប្រជុំបានពិនិត្យ និងពិភាក្សាគ្នាយ៉ាងផុលផុសលើបញ្ជីសំណួរ សំណូមពរដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងកន្លងមក។ ជាមួយគ្នានេះដែរ អង្គប្រជុំបានធ្វើការដោះស្រាយបានចំនួន ៥៧សំណួរ សំណូមពរ នៅតាមដានបន្ត ១១០ និងនៅសល់ ៩៦សំណួរ សំណូមពរ។ ដោយឡែក សំណួរ សំណូមពរនៅឆ្នាំ២០១៨ អង្គប្រជុំបានដោះស្រាយរួចរាល់ទាំងអស់ចំនួន ២៧៤សំណួរ សំណូមពរ។ ដើសូមបញ្ជាក់ថា សំណួរ សំណូមពរដែលបានដោះស្រាយរួច អង្គប្រជុំបានអនុម័តលុបចោលចំនួន ៣៣១ ហើយសំណួរ សំណូមពរ ក្នុងនោះ លុបចោលដោះស្រាយរួចរាល់ ២១៤ លុបចោលដោយគ្មានកញ្ចប់ថវិកាចំនួន ៥៩ និងបញ្ជូនទៅគណៈកម្មការរដ្ឋបាល ១ករណី ហើយសំណួរ សំណូមពរទាំងនេះ ក្រុមការងារនឹងធ្វើសេចក្តីជូនដំណឹងនិងបិទផ្សាយនៅមូលដ្ឋានសំណួរផ្ទាល់ផងដែរ។លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកក៏បានជំរុញបន្ថែមដល់មន្ទរ អង្គភាព ក្រុង ស្រុកត្រូវបន្តធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានលឿននិងមានប្រសិទ្ធភាពខ្ពស់។ទន្ទឹមនឹងនេះ លោក ក៏បានសង្កត់ធ្ងន់ដល់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវធ្វើការដោះស្រាយការងារក្នុងសេចក្តីសម្រេចរបស់អង្គសន្និបាតដែលបានដាក់ចេញកន្លងមក។ ម្យ៉ាងទៀត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំសញ្ញាសម្គាល់ស្របទៅតាមមូលដ្ឋានរបស់ខ្លួនតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ៕
- cambodia
- Siemreap
- SiemReapMyHome
- កម្ពុជា
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
- សៀមរាប
- សៀមរាបផ្ទះខ្ញុំ
- សៀមរាបផ្ទះខ្ញុំ SiemReapMyHome Siemreap cambodia
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស បានដោះស្រាយលើសំណួរ និងសំណូមពរប្រជាពលរដ្ឋបានចំនួន ២១៤សំណួរ និងសំណូមពរ
- 584
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 584
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 584
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 584
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 584
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 584
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 584
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 584
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 584
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 584
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 584
- ដោយ vannak