នារលៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នៅសាលខេត្តសៀមរាប មានបើកកិច្ចប្រជុំស្តីពីការសម្រេចការបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ញើញចូលរួមពី លោកប្រធានទេសចរណ៍ នាយក/នាយករងទីចាត់ការជំនាញរបស់រដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។កិច្ចប្រជុំនេះ គឺផ្តោតសំខាន់ទៅលើការបង្កើតក្រុមការងារដើម្បីជំរុញ និងតាមដានត្រួតពិនិត្យ ក្នុងការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដែលមាន ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តជាប្រធានក្រុមការងារ ដោយមានលោកប្រធានមន្ទីរទេសចរណ៍ជាប្រធានលេខាធិការដ្ឋាន និងជាអនុប្រធានក្រុមការងារ និងមន្ទីរ-អង្គភាពជុំវិញខេត្តជាសមាជិក។ ក្នុងនោះលោកប្រធានមន្ទីរទេសចរណ៍ដែលជាអនុប្រធានក្រុមការងារអាជីវកម្មទេសចរណ៍ បានធ្វើការបែងចែកក្រុមការងារដើម្បីចុះជំរុញ និងពិនិត្យតាមដានការអនុវត្តការងារនេះជា ៣ក្រុមដូចខាងក្រោម៖ក្រុមទី១៖ ជាក្រុមការងារចុះជំរុញ និងត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពសេវាកម្មស្នាក់នៅទេសចរណ៍ក្រុមទី២៖ ជាក្រុមការងារចុះជំរុញ និងត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពសេវាកម្មភោជនីដ្ឋាន និងអាហារដ្ឋានទេសចរណ៍ និងក្រុមការងារទី៣ ជាក្រុមការងារចុះជំរុញ និងត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពសេវាកម្មដឹកជញ្ជូនទេសចរផ្លូវទឹក ផ្លូវគោក សេវាកម្មរមណីដ្ឋាន និងសហគមន៍ទេសចរណ៍ផងដែរ៕
កិច្ចប្រជុំស្តីពីការបង្កើតក្រុមការងារត្រួតពិនិត្យ តាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប
- 528
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 528
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 528
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 528
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 528
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 528
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 528
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 528
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 528
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 528
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 528
- ដោយ vannak