ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅមន្ទីរផែនការខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំស្តីពី ការវិភាគស្ថានភាព និងជ្រើសរើសគម្រោងអាទិភាព ផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិការដ្ឋបាលខេត្តឆ្នាំ២០២១-២០២៣ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត និងលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោងផ្នែកសេវាសង្គមខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួម ពីទីចាត់ការដ្ឋបាលសាលាខេត្ត លោប្រធានមន្ទីរផែនការខេត្ត មន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូផងដែរ។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីរៀបចំវេទិកាឆ្លុះបញ្ចាំង និងធ្វើបច្ចុប្បន្នភាពនូវការវិភាគស្ថានភាពបញ្ហាអភិវឌ្ឍន៍សំខាន់ៗដែលមានផលប៉ះពាល់ដល់សុខុមាលភាពស្រ្តី និងកុមារ និងធ្វើការពិភាក្សាលើសំណើគម្រោងអាទិភាពផ្នែកសេវាសង្គម សម្រាប់ដាក់ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិកា របស់រដ្ឋបាលខេត្តសៀមរាប២០២១-២០២៣ ។លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានគម្រោងផ្នែកសេវាសង្គមខេត្ត បានលើកឡើងថា ស្ថានភាពសំខាន់ៗរបស់ស្រ្តី និងកុមារដែលយើងពិចារណា គឺត្រូវគិតអំពីស្ថានភាពប្រជាសាស្រ្ត អាត្រាប្រជាពលរដ្ឋជាស្រ្តី ការធ្វើចំណាកស្រុក និងអត្រាភាពក្រីក្រនៅទូទាំងខេត្ត និងនៅតាមបណ្តាក្រុង ស្រុក ការអប់រំ ស្ថានភាពសុខភាពកុមារ អាហារូបត្ថម្ភ ទឹកស្អាតនឹងអនាម័យ កិច្ចការពារកុមារ និងការចុះសំបុត្រកំណើតកុមារ ជាដើម។ ដោយប្រើប្រាស់ឯកសារព័ត៌មានស្ថានភាពខាងលើ នៅក្នុងដំណើរការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយបន្ថែមលើឯកសារព៌ត៌មាន និងទិន្នន័យដែលមានកន្លងមក តាមរយៈការពិនិត្យមើលទិន្នន័យ ឬព័ត៌មានម្តងមួយចំណុចៗ តើអ្វីជាបញ្ហាដែលមានការប្រឈមខ្លាំង ពិសេស បញ្ហាប្រឈមចំពោះស្រ្តី កុមារ ជនពិការ ដែលត្រូវធ្វើការដោះស្រាយ ឬអន្តរាគមន៍។ ទន្ទឹមនឹង លោកស្រីបានបន្ថែមទៀតថា ដើម្បីធ្វើការវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ ត្រូវយកចិត្តទុកដាក់ខ្ពស់លើបញ្ហារបស់ស្រ្តី និងកុមារ ដើម្បីកំណត់វិធានការ ឬដំណោះស្រាយសមស្របសម្រាប់ឆ្លើយតបនឹងបញ្ហាទាំងនោះ ដោយយោងតាមទិន្នន័យឃុំ សង្កាត់ មន្ទីរវិស័យ និងផែនទីសេវាសង្គម ត្រូវបានកំណត់តម្រូវការ និងដំណោះស្រាយ ។ រាល់គម្រោងសកម្មភាពអាទិភាពផ្នែកសេវាសង្គមដែលសមស្របនឹងក្រុង ស្រុក (ក្រុង ស្រុកមានលទ្ធភាពអនុវត្ត)ត្រូវបញ្ចូលទៅក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរដ្ឋបាលក្រុង ស្រុក២០២១-២០២៣ ។
កិច្ចប្រជុំស្តីពី ការវិភាគស្ថានភាព និងជ្រើសរើសគម្រោងអាទិភាព ផ្នែកសេវាសង្គមសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិការដ្ឋបាលខេត្តឆ្នាំ២០២១-២០២៣
- 797
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
អាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃនៅវត្តអារញ្ញសាគរ ក្នុងថ្ងៃបិណ្ឌទី២
- 797
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ២ថ្ងៃទី១ តុលានេះ ត្រូវនឹងថ្ងៃ២រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ២នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 797
- ដោយ vannak
-
រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ និងការបង្ការ តាមដាន គ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ក្នុងភូមិសាស្ត្រក្រុង-ស្រុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។ ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម :
- 797
- ដោយ vannak
-
ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ដែលកម្ពុជាទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។
- 797
- ដោយ vannak
-
អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃ១រោច ខែភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យភ្ជុំបិណ្ឌ
- 797
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងបុគ្គលិកសាលាខេត្ត
- 797
- ដោយ vannak
-
ពិធីបួងសួងរំលឹកដល់គុណបុព្វបុរសខ្មែរ និងការអបអរសាទរ «ការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
- 797
- ដោយ vannak
-
ពិធីប្រកាសសេចក្តីសម្រេចប្រគល់ភារកិច្ចប្រគេន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ក្រុងសៀមរាប ខេត្តសៀមរាប
- 797
- ដោយ vannak
-
វេទិកាថ្នាក់ខេត្ត ស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព នៅខេត្តសៀមរាប
- 797
- ដោយ vannak
-
ឯកឧត្តម អភិបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តសៀមរាប ចូលរួមរៀបចំទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខេត្តរបស់យើងស្អាត និងមានសោភណ្ឌភាពល្អ
- 797
- ដោយ vannak