ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តីក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចនារី។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍសហគ្រិនភាពស្រ្តី នៅសាលាខេត្តសៀមរាប ដោយបង្ហាញថាជំរឿនសហគ្រាសកម្ពុជាឆ្នាំ២០១៤ ក្នុងចំណោមសហគ្រាសទូទាំងប្រទេសចំនួនជាង៥១ម៉ឺនសហគ្រាស ក្នុងនោះ៦១ភាគរយនៃចំនួនសហគ្រាសសរុបគឺកាន់កាប់ដោយស្ត្រី ក៏ប៉ុន្តែភាគច្រើននៃសហគ្រាសទាំងនោះកំពុងស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតមីក្រូ ដែលងាយប្រឈមជាមួយបញ្ហា ហើយក៏មានឧបស័គ្គជាច្រើនទៀត សម្រាប់ប្រតិបត្តិការធុរកិច្ចរបស់ខ្លួន ដូចជា ខ្វះការគាំទ្រផ្នែកហិរញ្ញវត្ថុ ព័ត៌មាន ទីផ្សារ និងចំណេះដឹងថ្មីៗ និងការការពារដោយច្បាប់នៅមានកម្រឹត។ ទាំងនេះហើយ ដែលជាមូលហេតុ ធ្វើឲ្យសហគ្រិនស្រ្តី ពុំត្រូវបានគេមើលឃើញ និងឲ្យតម្លៃខ្ពស់។លោកជំទាវ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដោយផ្អែលើការប៉ាន់ប្រមាណរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា បរិយាកាសគាំទ្រ និងការផ្តល់អំណោយផល ដល់ប្រព័ន្ធសហគ្រិន កម្ពុជានឹងអាចទទួលបានចំណូលក្នុងចរន្តសេដ្ឋកិច្ចជាតិប្រមាណជា ២៥ពាន់លានដុល្លា ខ្ពស់បន្ថែមទៀត។ លោកជំទាវ បន្តថានៅលើសាកលលោកសហគ្រាសដែលគ្រប់គ្រងដោយស្រ្តី មានប្រមាណជា ១ភាគ៣ នៃសហគ្រាសសរុប ក៏ប៉ុន្តែភាគច្រើននៃសហគ្រិនស្រ្តីទាំងនោះ ស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតមីក្រូហិរញ្ញវត្ថុ ដែលងាយនឹងទទួលភាពងាយរងគ្រោះ និងមានការលំបាកសម្រាប់ភាពរីកចំរើនលូតលាស់។លោកជំទាវ បន្តថា ឯកសារសិក្សាមួយរបស់ OECD បានរកឃើញមូលហេតុដែលសហគ្រិនស្រ្តី ពិបាកទទួលបានឥណទានពីធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាសម្រាប់ពង្រីកមុខជំនួញរបស់ខ្លួននោះ គឺដោយសារតែមានកង្វះខាតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពុំមានសមត្ថភាពក្នុងការបង្កើតផែនការអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុជាដើម។ កង្វះខាតទាំងនេះកាន់តែធ្វើឲ្យស្រ្តីបាត់បង់ទំនុកចិត្ត និងភាពជឿជាក់ក្នុងការពង្រីកទុនវិនិយោគរបស់ខ្លួន ហើយសហគ្រិនស្រ្តីមួយចំនួន បានសម្រេចចិត្តចងការប្រាក់ឯកជន ក្នុងអត្រាការប្រាក់ខ្ពស់ និងងាយទទួលរងនូវការកេងប្រវ័ញ្ចនានា ព្រមទាំងបានឈានទៅដល់ការជាប់បំណុលធ្ងន់ធ្ងរផងដែរ។ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់សហគ្រិនស្រ្តី កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងសហគ្រិនស្រ្តីនេះ ពិតជាមានសារសំខាន់ ដែលមិនត្រឹមតែអាចជួយឲ្យស្រ្តី ពង្រីកអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានជួយឲ្យស្រ្តី មានសមត្ថភាពនិងទំនុកចិត្តក្នុងការគ្រង និងចូលរួមធ្វើសេចក្តីសម្រេច ផ្នែកហិរញ្ញវត្ថុក្នុងគ្រួសារផងដែរ ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប៉ាន់ប្រមាណផងដែរថា ប្រសិនបើកម្ពុជាអាចមាននូវបរិយាកាសដែលគាំទ្រ និងផ្តល់អំណោយផលដល់ប្រព័ន្ធសហគ្រិន នោះកម្ពុជានឹងអាចទទួលបានចំណូលប្រមាណ ២៥ពាន់លានដុល្លា បន្ថែមនៅក្នុងចរន្តសេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ គឺចង់បញ្ចាក់ថា៖ កម្ពុជានឹងទទួលបានចំណូលបន្ថែមខ្ពស់ជាងមុន បើសិនជាមានការពង្រឹងបាននូវភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ជាពិសេសនោះគឺ សហគ្រិនភាពស្រ្តីត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយធានាឲ្យបាននូវការកាត់បន្ថយភាពងាយរងគ្រោះ និងធ្វើយ៉ាងណាឲ្យសហគ្រិនស្រ្តីបានទទួលនូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ជំនាញ និងចំណេះដឹងកម្រឹតខ្ពស់ ព័ត៌មានថ្មីៗ ពីនិន្នាការធុរកិច្ចយុគសម័យសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤។វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ សហការរៀបចំដោយក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនវីសា ហើយក៏ជាគំនិតគំនិតផ្តួចផ្តើមមួយក្នុងចំណោមនៃគំនិតផ្តួចផ្តើមផ្សេងៗជាច្រើនទៀត របស់ក្ររសួងកិច្ចការនារី ដើម្បីជំរុញនិងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចសម្រាប់ស្រ្តី៕
វគ្គបណ្តុះបណ្តាល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្រ្តី
- 1.2ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 1.2ពាន់
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 1.2ពាន់
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 1.2ពាន់
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 1.2ពាន់
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 1.2ពាន់
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 1.2ពាន់
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 1.2ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 1.2ពាន់
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 1.2ពាន់
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 1.2ពាន់
- ដោយ vannak