នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាបដឹកនាំងោយឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានបង្ហាញឲ្យដឹងអំពីគម្រោងរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃសងឈប់សំរាកដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។នាថ្ងៃទី១៧ និងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ខាងមុខ គឺក្នុងអំឡុងនៃថ្ងៃសងឈប់សម្រាកនោះ អាជ្ញាធរ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប គ្រោងនឹងរៀបចំឲ្យមានព្រឹត្តិការណ៍កម្សាន្ត ដើម្បីបង្ហាញនិងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍សុវត្ថិភាព។ គម្រោងទាំងនោះ គឺជាដំណើរកំសាន្តព្រៃធម្មជាតិក្រៅពីប្រាសាទ និងកម្មវិធីកំសាន្តសប្បាយផ្សេងៗច្រើនទៀត រួមទាំងការងារសន្តិសុខ អនាម័យប្រឆាំងកូវីដ១៩ ត្រូវបានលើកយកមកពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំមួយដោយមានការចូលរួមពីស្ថាប័នជំនាញពាក់ព័ន្ធជាច្រើន ក្នុងនោះក៏មានវិស័យឯកជន ធុរៈជន និងប្រតិបត្តិករទេសចរណ៍។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសង្កត់ធ្ងន់ថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះដែលស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ខេត្តសៀមរាបបានប្រើប្រាស់អំឡុងពេលនោ ជាឱកាសនៃរៀបចំត្រៀម លក្ខណសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេលដែលវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។ យ៉ាងណាក៏ដោយ ក្រោមការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ការចម្លងវារុសកូវីដ១៩ ចូលក្នុងសហគមន៍ ពុំមានកើតឡើងនោះទេ ហើយក៏ពុំមាននរណាម្នាក់ស្លាប់ដោយសារជំងឺនេះដែរ។ មកដល់ពេលនេះ វាគឺជាកាលៈទេសៈដែលត្រូវបានគិតគូរ អំពីការបង្ហើបឲ្យមានដង្ហើមសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ តាមរយៈនៃវិស័យទេសចរណ៍ តែវាមិនត្រូវបានឃ្លាតឆ្ងាយអំពីការពង្រឹងវិធានការប្រឆាំងកូវីដ១៩ ដើម្បីសុខភាពប្រជាជន និងដើម្បីសុវត្ថិភាពសហគមន៍នោះឡើយ។ ឯកឧត្តម បានបន្ថែមថា គោលបំណងសំខាន់ នៃការរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ វាស្មើនឹងការផលិតស្បតផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជម្រុញឲ្យមានដំណើរការចរន្តទេសចរណ៍ក្នុងស្រុកផងដែរ និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ។ ឯកឧត្តមអភិបាលខេត្ត ក៏មានសង្ឃឹមជឿជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប នឹងទទួលបានចំណូលមួយផ្នែក ក្រៅពីអាជីពប្រចាំថ្ងៃ និង ធ្វើឲ្យជីវភាពបងប្អូនបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោកកំពុងជួបវិបត្តិជម្ងឺកូវីដ១៩នេះ ៕
អាជ្ញាធរខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តក្នុងថ្ងៃឈប់សម្រាកខាងមុខ ដើម្បីបង្ហាញអត្ថន័យសក្តានុពលទេសចរណ៍សុវត្ថិភាព
- 464
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 464
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 464
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 464
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 464
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 464
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 464
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 464
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 464
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 464
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 464
- ដោយ vannak