នាយប់ថ្ងៃច័ន្ទ ០៧កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តបានដឹកនាំក្រុមការងារអធិការកិច្ចនៃមន្ទីរទេសចរណ៍ខេត្ត សហការជាមួយតំណាង រដ្ឋបាលក្រុងសៀមរាប និងអធិការដ្ឋានក្រុងសៀមរាប បានបន្តចុះផ្អាកសកម្មភាពទីតាំងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន (មានបន្ទប់ខារ៉ាអូខេ) ៣កន្លែង ដែលមានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមិនមានច្បាប់អនុញ្ញាតអាជីវកម្ម ០២កន្លែង អាជ្ញាប័ណ្ណហួសសុពលភាព ០១កន្លែង និងលួចបើកអាជីវកម្មល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ក្នុងដំណាក់កាលនៃការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩។ ជាមួយគ្នានេះ ក្រុមការងារចំរុះបានធ្វើកំណត់ហេតុ និងណែនាំអោយម្ចាស់អាជីវកម្មផ្អាកអាជីវកម្មរបស់ខ្លួន និងដាក់ពាក្យស្នើស៉ំច្បាប់នៅច្រកចេញចូលតែមួយរដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋានអោយបានត្រឹមត្រូវ ទើបអាចបើកដំណើរការអាជីវកម្មបានវិញ។*សូមម្ចាស់អាជីវកម្មបៀរហ្គាឌិនក្នុងខេត្តសៀមរាបទាំងអស់ អញ្ជើញដាក់ពាក្យស្នើស៉ំច្បាប់នៅច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត និងអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដើម្បីប្រែក្លាយទៅជាភោជនីយដ្ឋាន ទើបអាចប្រកបអាជីវកម្មបាន៕
ក្រុមការងារចំរុះបន្តចុះផ្អាកអាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ បៀរហ្គាឌិន ០៣កន្លែង (បង្កប់ខារ៉ាអូខេ) ដែលល្មើសនឹងបញ្ជានិងសេចក្តីណែនាំ
- 588
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមអបអរសាទរចំពោះសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២
- 588
- ដោយ vannak
-
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិដាក់ចេញផែនការណែនាំចំនួន ៦ចំណុច ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន។ព័ត៌មានលម្អិតសូមអានផែនការណែនាំខាងក្រោម ៖
- 588
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរ-អង្គភាព ពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងអ្នកពាក់ព័ន្ធទាំងអស់
- 588
- ដោយ vannak
-
សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបបើកវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ជូនដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២
- 588
- ដោយ vannak
-
ក្រុមការងារចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមដងផ្លូវជាតិលេខ ៦៤
- 588
- ដោយ vannak
-
ផែនការណែនាំស្ដីពីការៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន
- 588
- ដោយ vannak
-
កិច្ចប្រជុំស្តីពីការកំណត់សកម្មភាពនៃយុទ្ធនាការរស្តីពីការបង្កើនទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថរបស់សហគន៍ ក្នុងការចិញ្ចឹមបីបាច់កុមារតូច របស់គម្រោងអភិវឌ្ឍន៍កុមារតូចនៅក្នុងខេត្តសៀមរាប
- 588
- ដោយ vannak
-
ជនចាស់ជរា និងក្រីក្រ ចំនួន ២៤៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគ និងរបស់របរប្រើប្រាស់
- 588
- ដោយ vannak
-
កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំ ការងារទីក្រុងឆ្លាតដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីទីក្រុងឆ្លាតនិងចីរភាពនៅកម្ពុជា
- 588
- ដោយ vannak
-
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម
- 588
- ដោយ vannak