នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២០នេះ មានធ្វើកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និង ជាអភិបាលរងខេត្ត ដោយមានការចូលរួមពីសំណាក់អស់ លោក លោកស្រីជាសមាជិកសមាជិកាគណៈកម្មាធិការ អាជ្ញាធរក្រុង ស្រុក និង អង្គរការដៃគូរចូលរួមផងដែរ ។កិច្ចប្រជុំនេះក្នុងគោលបំណង ធ្វើការត្រួតពិនិត្យនូវរាល់លទ្ធផលរបស់គណៈកម្មាធិការ និង អាជ្ញាធរមូលដ្ឋាន រួម ទាំងអង្គការដៃគូអនុវត្តបានប្រចាំខែ ព្រមទាំងលើកនូវរាល់បញ្ហាប្រឈមដែលបានជួបប្រទះផងដែរ ។ ក្នុងកិច្ចប្រជុំនេះក៏បានផ្តោតយ៉ាងសំខាន់ចំពោះបងប្អូនប្រជាពលករធ្វើចំណាកស្រុក និង ស្ត្រី កុមារដែលរងគ្រោះនូវអំពើហិង្សានៅក្នុងក្រុមគ្រួសារ ក៏ដូចជាការកេងប្រវញ្ច័កម្លាំងពលកម្មជាដើម ។ លោកស្រី យូ សុភា ក៏បានធ្វើការលើកសរសើរផងដែរ ពីកិច្ចសហការបានល្អរបស់ស្ថាប័ន ពាក់ព័ន្ធ និង អង្គការដៃគូរ លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅខេត្តសៀមរាប ព្រមទាំងបានធ្វើការសង្រ្គោះដល់ ជនរងគ្រោះបានទាន់ពេលវេលាទៀតផង ។ លោកស្រីបានថ្លែងអំណរគុណផងដែរ ចំពោះអង្គការដៃគូរ ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងពេលដែលនៅលើពិភពលោកជួបនូវវិបត្តិកូវិដ១៩ និយាយដោយឡែកនៅខេត្តសៀមរាប នៅពេលដែលប្រជាពលរដ្ឋបានវិលមកពីក្រៅប្រទេស បានមកស្នាក់នៅមណ្ឌលចត្តាឡីសក័តាមបណ្តាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាវិធានការដ៏ល្អប្រពៃរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ព្រមទាំងបានផ្គត់ផ្គង់ជាអាហារនៅតាមច្រកព្រំដែន និង ផ្តល់ជាសម្ភារនៅតាមមណ្ឌលចត្តាឡីស័កទៀតផងដែរ។ ក្នុងការអនុវត្តនូវទិសដៅបន្តខែសីហានោះ លោកស្រីបានដាក់នូវផែនការមួយចំនួនដល់អាជ្ញាធរក្រុង ស្រុក និង អង្គការដៃគូរទាំងអស់ គឺ ត្រូវធ្វើសម្រង់ស្ថិតិប្រជាពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស នៅក្នុងមូលដ្ឋានខ្លួន ដើមី្បឲ្យបងប្អូនទាំងនោះបានមកទទួលវគ្គបណ្តុះបណ្តាលបច្ចេកទេស ក្នុងជំនាញកសិកម្ម និង ដំណាំឧស្សាហកម្ម ព្រមទាំងបច្ចេកទេសជួសជុលគ្រឿងយន្តជាដើម ទៅតាមបំណងរបស់បងប្អូនស្រឡាញ់ចូលចិត្តនោះ ដោយបងប្អូនយើងមួយចំនួនក៏មានជំនាញផ្នែកកសិកម្មក្នុងការចិញ្ចឹមសត្វ ដាំដំណាំហូបផ្លែ និង បន្លែ ទៀតផង ។ ម៉្យាងទៀតក៏យើងមិនត្រូវមានការធ្វេសប្រហែសនោះឡើង ចំពោះវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់នៃជំងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍៕
កិច្ចប្រជុំរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត
- 934
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមនកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសខួប ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍ ០៧ មករា ២០០៦-០៧ មករា ២០២៥
- 934
- ដោយ vannak
-
អបអរសាទ ខួបលើកទី៤៦ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ១៩៧៩ – ៧ មករា ២០២៥
- 934
- ដោយ vannak
-
ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការទាំងអស់ក្នុងខេត្តសៀមរាប និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយ ទាំងពួងក្នុងលោក សូមមេត្តាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវ តៅ តឿន ទៀ បាញ់ ក្នុងពិធីចម្រេីនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ
- 934
- ដោយ vannak
-
ពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ ៧ មករា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យ ហ៊ុន សែន រលួស
- 934
- ដោយ vannak
-
ទីស្នាក់ការផ្តល់លិខិតឆ្លងដែនប្រចាំខេត្តសៀមរាបត្រូវបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ
- 934
- ដោយ vannak
-
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប
- 934
- ដោយ vannak
-
ពិធីចែកកង់ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសិក្សាដល់កុមារក្នុងគម្រោងកិច្ចអន្តរាគមន៍ស្នូល នៅក្នុងស្រុកសូទ្រនិគម
- 934
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ
- 934
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបផ្ញេីសាររំលែកមរណទុក្ខ គោរពផ្ញើជូនឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ
- 934
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋប្រមាណ ៣៣៣ ៦៦០នាក់ ចូលរួម និងរីករាយក្នុងបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២៥ នៅសៀមរាប-អង្គរ
- 934
- ដោយ vannak