ថ្ងៃអង្គារ ៨កើតខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកពួក បានរៀបចំពីធីដាំកូនឈើព្រៃលិចទឹកចំនួន ៦ ០០០ដើម នៅកន្លែងខាងត្បូងបឹងអភិរក្សត្រពាំងច្រាំង ស្ថិតក្នុងសហគមន៍នេសាទកែវពណ៌ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប លើផ្ទៃដីសរុបចំនួន ១០ហិកតាដែលមានកូនឈើព្រៃលិចទឹកប្រភេទកូនរំាង កូនផ្ទោល កូនកន្សែង តាអួរ កូនត្រស់ ក្រោមអធិបតីភាពលោក ស៊ីន ចាន់ថុល អភិបាលនៃគណ:អភិបាលស្រុកពួក និងមានចូលរួមសរុបចំនួន ២៤៦អង្គ នាក់ ក្នុងនោះស្រ្ដី ៨៦នាក់ ។ការដាំឈើព្រៃលិចទឹកចំនួន៦ ០០០ដើម នៅបឹងអភិរក្សត្រពាំងច្រាំងនេះ ក្នុងគោលបំណងស្តារតំបន់ព្រៃលិចទឹកឡើងវិញដើម្បីផ្តល់ជាជំរកត្រីពងនៅរដូវវស្សា និងជៀសវាងការទន្ទ្រានយកដីធ្វើជាកម្មសិទ្ធ។ជាមួយគ្នានេះ អាជ្ញាខេត្ត ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមឈប់កាប់ទន្ទ្រានព្រៃលិចទឹក ក៏ដូចជាព្រៃឈើទាំងអស់ ហើយបែជាមកចូលរួមក្នុងការថែរក្សានិងបន្តដាំដុះបន្ថែមទៀត ដើម្បីទុកជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយ ពិសេសជាជំរកត្រីពងផងដែរ។ ម្យ៉ាងវិញទៀត ប្រសិនជាបងប្អូននៅតែបន្តល្មើសនិងបន្តកាប់ទន្ទ្រាននោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់នឹងចាត់វិធានកាតទៅតាមផ្លូវច្បាប់៕
កូនឈើព្រៃលិចទឹកចំនួន៦ ០០០ដើម ត្រូវបានដាំនៅបឹងអភិរក្សត្រពាំងច្រាំង ស្រុកពួក ខេត្តសៀមរាប
- 998
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តសៀមរាប
- 998
- ដោយ vannak
-
យុវជននៅខេត្តសៀមរាបចំនួន៣០០នាក់ បានទទួលការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចរយៈពេល ៦ខែពីសមាគមក្លឹបទេសចរណ៍សៀមរាប
- 998
- ដោយ vannak
-
ពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ជ្រាវសៀមរាប ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ
- 998
- ដោយ vannak
-
សន្និសីទលើកទី១ ក្រោមប្រធានបទ ការគ្រប់គ្រងកាកសំណល់ភក់
- 998
- ដោយ vannak
-
ជំនួបសម្តែងការគួសមរបស់គណៈប្រតិភូសមាគមអន្តរជាតិនៃបណ្តាអភិបាលក្រុងប្រើប្រាស់ភាសាបារាំង
- 998
- ដោយ vannak
-
ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាកត្តាដ៏សំខាន់សម្រាប់ការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន
- 998
- ដោយ vannak
-
ជំនួបសម្តែងការគួរសមរវាងរដ្ឋបាលខេត្តជាមួយប្រតិភូខេត្តShaanxi នៃសាធារណរដ្ឋប្រជាមានិតចិន
- 998
- ដោយ vannak
-
ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ បំពាក់មេដាយជូនអតីតយុទ្ធជន ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ៣៣១នាក់
- 998
- ដោយ vannak
-
សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យនានា នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន
- 998
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចលេខ ០១ សសរ ស្តីពីការតែងតាំងសមាសភាពគណៈកម្មការអន្តរក្រសួង
- 998
- ដោយ vannak