នារសៀលថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០ នៅសាលប្រជុំលេខ១ រដ្ឋបាលខេត្តសៀមរាប បានរៀបចំនូវកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ដំណាក់កាលទី១ ក្នុងខេត្តសៀមរាប ដើម្បីពិនិត្យសម្រេចក្នុងការផ្តល់ឡាប៊ែលសុវត្ថិភាពដែលក្រុមការងារបានចុះវាយតំលៃជំហានទី១ ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈ អភិបាលខេត្តសៀមរាប និងមានការចូលរួមពីលោក លោកស្រី តំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងលោក លោកស្រី អភិបាល ក្រុង/ស្រុក ក្នុងខេត្តសៀមរាប ។ឆ្លងតាមរយៈការចុះត្រួតពិនិត្យរបស់ក្រុមការងារត្រួតពិនិត្យសុវត្ថិភាពទេសចរណ៍ក្នុងខេត្តសៀមរាបជំហានទី១ ក្នុងខែកក្កដា ឆ្នាំ២០២០ ក្រុមការងារបានចុះត្រួតពិនិត្យចំនួន ៥៦ ទីតាំងអាជីវកម្ម ក្នុងនោះ ៖១- ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍មានចំនួន ២១ កន្លែង (សណ្ឋាគារ ១១ កន្លែង និងផ្ទះសំណាក់ ១០ កន្លែង)២- ផ្នែកសេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍មានចំនួន ២៥ កន្លែង ៣- ផ្នែករមណីយដ្ឋាន និងសហគមន៍អេកូ-ទេសចរណ៍មានចំនួន ០៧ កន្លែង ។តាមរយៈការចុះត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមការងារទៅលើលក្ខណៈវិនិច្ឆ័យសុវត្ថិភាពទេសចរណ៍បានសម្រេចស្នើសុំការសម្រេចពីអង្គប្រជុំនូវការផ្តល់ឡាប៊ែលសុវត្ថិភាពជូនដល់មូលដ្ឋានអាជីវកម្មចំនួន ២៤កន្លែង ក្នុងនោះរួមមាន ៖- ផ្នែកសេវាកម្មស្នាក់នៅទេសចរណ៍ស្នើសុំឡាប៊ែលសុវត្ថិភាព ចំនួន ១០ កន្លែង (សណ្ឋាគារ ០៥ កន្លែង និងផ្ទះសំណាក់ ០៥ កន្លែង) ។- ផ្នែកសេវាភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្នើសុំឡាប៊ែលសុវត្ថិភាពចំនួន ១០ កន្លែង។- ផ្នែករមណីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ស្នើសុំឡាប៊ែលសុវត្ថិភាពចំនួន ០៤ កន្លែង។ដោយឡែកសម្រាប់អាជីវកម្មដែលពុំទាន់លក្ខណៈគ្រប់គ្រាន់ក្នុងការស្នើសុំឡាប៊ែលសុវត្ថិភាព ក្រុមការងារនឹងធ្វើការណែនាំឲ្យកែតម្រូវតាមស្តង់ដាសុវត្ថិភាពទេសចរណ៍ទើបស្នើសុំឡាប៊ែលជូននៅពេលក្រោយ ។ជាមួយគ្នានោះដែរលោកប្រធានអង្គប្រជុំបានដាក់នូវវិធានការចំនួន ០៣ ៖១- ស្នើសុំដល់អភិបាលក្រុង ស្រុកទាំងអស់ឲ្យបន្តផ្សព្វផ្សាយពីបញ្ហាជំងឺកូវីដ-១៩ ពិសេសពេលប្រជុំគណៈបញ្ជាការឯកភាពក្រុង ស្រុក ២- ស្នើសុំដល់មន្ទីរទេសចរណ៍ និងមន្ទីរសុខាភិបាលខេត្ត បើកវគ្គបណ្តុះបណ្តាលជន បង្គោលវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ដែលកំពុងដំណើរការក្នុងខេត្តសៀមរាប៣- រៀបចំចងក្រងវីដេអូអំពីវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ដែលបានអនុវត្តត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍។
កិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យវិធានសុវត្ថិភាពទេសចរណ៍ដំណាក់កាលទី១ ក្នុងខេត្តសៀមរាប
- 710
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 710
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 710
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 710
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 710
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 710
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 710
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 710
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 710
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 710
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 710
- ដោយ vannak