ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ អញ្ជើញជួបពិភាក្សាការងារជាមួយគណៈកម្មការទី៣ នៃរដ្ឋសភាដែលដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ និងសមាជិកគណៈកម្មការ ដើម្បីសិក្សាស្វែងយល់ពីវិស័យ ការងារពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់គណៈកម្មការទី៣ ដោយមានការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប។ឯកឧត្តម ទៀ សីហា បានរាយការណ៍ជូនគណ:កម្មការជំនាញនៃរដ្ឋសភា អំពីសភាពការណ៍រួមទូទៅ និង វឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបានកន្លងមក និង បានលើកឡើងពីការលំបាក បញ្ហាប្រឈមដែលខេត្តបានជួបប្រទះនាពេលកន្លងមក ដោយបានស្នើសុំគណៈកម្មការជំនាញទី៣នៃរដ្ឋសភា ជួយធ្វើអន្តរាគមន៍ ដើម្បីរកមធ្យោបាយដោះស្រាយផងដែរ។ឯកឧត្តម អភិបាលខេត្តបានលើកផងដែរអំពីបញ្ហាប្រឈមមួយចំនួន ដែលទាក់ទងទៅនឹងការងារគណៈកម្មការទី៣ អំពីកង្វះនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ជី ក្នុងការដាំដុះរបស់ប្រជាកសិករ អំពីការគ្រប់គ្រងប្រមូលសម្រាម និងទី ធ្លាចាក់សម្រាមមិនទាន់ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន និងការលួចកាប់ទន្ទ្រានដីព្រៃ និង ព្រៃលិចទឹក និង ប្រព័ន្ធស្រោចស្រពប្រើប្រាស់ទឹកមិនគ្រប់គ្រាន់នៅក្នុងរដូវប្រាំង ធ្វើឲ្យការងារផលិតរបស់ប្រជាកសិកររងផលប៉ះពាល់។ឯកឧត្តម ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តសៀមរាប និងភាគីពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងធ្វើការងារ ក្នុងការបម្រើប្រជាពលរដ្ឋ និងបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តយកចិត្តទុកដាក់ក្នុងការងារបន្តទៀត ។ ចំពោះការលំបាក និង បញ្ហាប្រឈមដែលខេត្តបានលើកឡើង គណៈកម្មការបានបញ្ជាក់ថា នឹងពាំនាំទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីធ្វើអន្តរាគមន៍ទៅតាមនីតិវិធីរបស់រដ្ឋសភា ដើម្បីឲ្យខេត្តមានលទ្ធភាព ពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ។ ម៉្យាងទៀត ការកាប់បំផ្លាញព្រៃឈើនៅតំបន់ខ្នងភ្នំគូលែន ដែលធ្វើឲ្យស្ថានភាពបរិស្ថាននៅខ្នងភ្នំមានការប្រែប្រួល ព្រមទាំងប៉ះពាល់ដល់វិស័យកសិកម្មនៅខេត្តសៀមរាបទៀតផង ។ កត្តាសំខាន់នោះ អាជ្ញាធរខេត្ត និងមន្ទីរ ជំនាញត្រូវបង្កើនការយកចិត្តទុកដាក់ លើការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ លើការដាំដុះដំណាំបន្លែសរីរាង្គប្រកបដោយ សុវត្ថិភាព ក្នុងការបានជម្រុញឲ្យប្រជាកសិកបង្កើនការផលិតបន្លែរសុវត្ថិភាពឲ្យបានច្រើនបន្ថែមទៀត ដើម្បីឈានទៅបញ្ឈប់ការនាំចូលបន្លែរពីខាងក្រៅ ព្រមទាំងបង្កើនការងារដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកាត់បន្ថយការធ្វើចំណាកស្រុកទៀតផង ។ ដូច្នេះយើងត្រូវតែបង្កើនការ ផលិតបន្លែរផ្លែឈើសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារដោយគិតពីនិរន្តរភាពទៅពេលអនាគត មិនចាំបាច់នាំចូលបន្លែរមកពីខាងក្រៅ ហើយនៅក្រោយពីបញ្ចប់កូវិដ១៩ និង ធ្វើឲ្យខេត្តទេសចរណ៍មួយនេះ មានការអភិវឌ្ឍន៍ធ្វើឲ្យប្រជាពលរដ្ឋមានភាពរីកចម្រើប្រកបដោយចេរភាពទៀតផង។ឯកឧត្តម ឡូយ សុផាត បានជំរុញថ្នាក់ដឹកនាំខេត្តសៀមរាប ត្រូវរៀបចំធ្វើការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និង ផែនការមេ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់ខេត្តសៀមរាប ដោយសារខេត្តមួយនេះមានអំណោយផលខាងវិស័យទេសចរណ៍ កសិកម្ម និង កសិទេសចរណ៍ជាដើម ដើម្បីឆ្លើយតបចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវផែនការសកម្មភាពស្របទៅតាមស្ថានភាពបច្ចុប្បន្ន និងការប្ដេជ្ញាចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋ៕
ថ្នាក់ដឹកនាំខេត្តចូលជួបពិភាក្សាការងារនិងសម្តែងការគួរសមជាមួយគណៈកម្មការទី៣ នៃរដ្ឋសភាដើម្បីសិក្សាស្វែងយល់ពីវិស័យមួយចំនួនក្នុងខេត្ត
- 334
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំស្តីពីការកំណត់សកម្មភាពនៃយុទ្ធនាការរស្តីពីការបង្កើនទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថរបស់សហគន៍ ក្នុងការចិញ្ចឹមបីបាច់កុមារតូច របស់គម្រោងអភិវឌ្ឍន៍កុមារតូចនៅក្នុងខេត្តសៀមរាប
- 334
- ដោយ vannak
-
ជនចាស់ជរា និងក្រីក្រ ចំនួន ២៤៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគ និងរបស់របរប្រើប្រាស់
- 334
- ដោយ vannak
-
កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំ ការងារទីក្រុងឆ្លាតដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីទីក្រុងឆ្លាតនិងចីរភាពនៅកម្ពុជា
- 334
- ដោយ vannak
-
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម
- 334
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន
- 334
- ដោយ vannak
-
កិច្ចប្រជុំក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
- 334
- ដោយ vannak
-
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការ
- 334
- ដោយ vannak
-
ឯកឧត្តម ទៀ សីហា និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមគោរពអបអរសាទរ និងគោរពជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសថ្ងៃខួបចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ។
- 334
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្មីៗ
តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ខេត្ដសៀមរាប ដាក់ឲ្យប្រគួតប្រជែងបរិស្ថានស្អាត
- 334
- ដោយ vannak
-
រដ្ឋបាលខេត្តផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលប្រព្រឹត្តទៅ នាថ្ងៃ សុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២
- 334
- ដោយ vannak