នារសៀលថ្ងៃពុធ ៩រោចខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីមានកិច្ចជំនួបពិភាក្សារវាងគណ:កម្មការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណ:កម្មការទី៣)នៃរដ្ឋសភា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡូយ សុផាត ប្រធានគណ:កម្មការទី៣នៃរដ្ឋសភា និងរដ្ឋបាលខេត្តសៀមរាបដឹកនាំដោយឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សារខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួចមក លោក ទា គឹមសុទ្ធប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នេសាទខេត្ត បានអមដំណើរ ប្រតិភូគណ:កម្មការទី៣នៃរដ្ឋសភា ដោយបានការអញ្ជើញអមដំណើររបស់ថ្នាក់ដឹនាំក្រសួងកសិកម្ម ដោយឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប អាជ្ញាធរស្រុកសូទ្រនិគម ឃុំសំរោង ប្រជាកសិករសមាជិកសហគមន៍កសិកម្មសំរោងមានជ័យ ចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព លោក ឈាវ ហុង សមាជិកសហគមន៍កសិកម្មសំរោងមានជ័យ គាំទ្រដោយកម្មវិធីASPIRE ខេត្តសៀមរាប នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ជាមួយនឹងការចុះពិនិត្យនេះ ប្រតិភូមានការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ព្រមទាំងកោតសរសើរនូវជំហាននៃការអភិវឌ្ឍរបស់កសិករសហគមន៍លើវិស័យកសិកម្ម ជាបណ្តើរៗ ដូចទៅនឹងបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន និងបានរួមចំណែកក្នុងកំណើនផលិតផលសរុបក្នុងស្រុក(ផសស)របស់ជាតិ ពេលបច្ចុប្បន្ន និងទៅអនាគត។សូមបញ្ចាក់ថាកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងជួយលើវិស័យកសិកម្ម បានទទួលហិរញ្ញប្បទាន ពីIFAD និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ កម្មវិធី អាស្ប៉ាយ ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានខេត្តគោលដៅចំនួន ២៤ខេត្ត ។ ខេត្តសៀមរាបចាប់ផ្តើមអនុវត្តកម្មវិធី អាស្ប៉ាយ នៅឆ្នាំ២០១៩ ដោយផ្តោតសំខាន់លើការចងក្រងក្រុមគ្រួសារកសិករ ជាបណ្តុំអាជីវកម្ម កសិកម្ម មានដូចជាបណ្តុំអាជីវកម្មស្រូវ បណ្តុំអាជីវកម្មបន្លែ បណ្តុំអាជីវកម្មចិញ្ចឹមមាន់ បណ្តុំអាជីវកម្មចិញ្ចឹមត្រី ។ល។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ កម្មវិធី អាស្ប៉ាយបាន បង្កើតនិងគាំទ្របណ្តុំអាជីវកម្មសរុបបានចំនួន ១១៧បណ្តុំហើយ៕
គណៈកម្មការទី៣នៃរដ្ឋសភា និងប្រតិភូចុះពិនិត្យកសិដ្ឋានបន្លែសុវត្ថិភាព នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប
- 513
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ នាយករដ្ឋមន្ត្រី
- 513
- ដោយ អ៊ុក ពិស្តារ
-
កិច្ចប្រជុំគណៈកម្មការជំរឿនកសិកម្មខេត្តឆ្នាំ២០២៣ ស្តីពីដំណើរការអនុវត្តជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣
- 513
- ដោយ អ៊ុក ពិស្តារ
-
ថ្នាក់ដឹកនាំខេត្តចូលរួមទទួលព្រះរាជបដិសណ្ឋារកិច្ចព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 513
- ដោយ អ៊ុក ពិស្តារ
-
ពិធីបិទសិក្ខាសាលា ស្តីពីទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន
- 513
- ដោយ អ៊ុក ពិស្តារ
-
យុទ្ធនាការសំអាតបរិស្ថាន ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ក្នុងពិធីសុំព្រះអគ្គីកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣
- 513
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 513
- ដោយ អ៊ុក ពិស្តារ
-
កិច្ចជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពី កិច្ចការពារកុមារ រវាងរដ្ឋបាលខេត្ត និងអង្គការ យូនីសេហ្វ
- 513
- ដោយ vannak
-
សិក្ខាសាលាបើកដំណើរការគម្រោង ពង្រឹងសមត្ថភាពសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រនៅជនបទបន្ទាប់ពីរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ នៅកម្ពុជា(កម្រោងអីដ្រូ/E-DRO)
- 513
- ដោយ vannak
-
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ជួបពិភាក្សា និងចែករំលែកពីការប្រើប្រាស់ប្រព័ន្ធឱ្យដឹងមុន EWS 1294 លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ជូនគណៈប្រតិភូអញ្ជើញមកពីប្រទេសឡាវ
- 513
- ដោយ vannak
-
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលាស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលការណ៍នយោបាយព័ត៌មាន”
- 513
- ដោយ vannak