ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ បានធ្វើការប្រគល់ជូននូវសម្ភារៈបរិក្ខាបសុពេទ្យ និងបសុឱសថ ដែលទទួលបានពីអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដល់ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានទាំង ១១ស្រុក និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ក្រុងសៀមរាប ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធាន ក៏បានមានមតិផ្តាំផ្ញើដល់មន្ត្រីដែលបានយកសម្ភារៈបរិក្ខាបសុពេទ្យ និងបសុឱសថទាំងនេះសូមយកទៅប្រើប្រាស់ត្រឹមត្រូវតាមគោលដៅរបស់ខ្លួន ឆ្លើយតបបានតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ លោកប្រធានក៏បានបន្តទៀតថា ត្រូវយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូរអភិវឌ្ឍន៏នានា ភ្នាក់ងារសុខភាពសត្វភូមិ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម (CE) ឲ្យបានល្អ ក្តាប់រាល់បញ្ហា ផ្សេងៗក្នុងផលិតកម្មសត្វ ដើម្បីជម្រុញការចិញ្ចឹមសត្វ ពិសេសក្នុងបរិបទនៃការរាតត្បាតដោយជម្ងឺកូវីដ_១៩ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងសល់សម្រាប់នាំចេញ។សូមជម្រាបថាៈរយៈពេល ៦ខែដើមឆ្នាំ២០២០នេះ ការិយាល័យជំនាញបានព្យាបាលគោបានចំនួន ១៩៨៤ក្បាល ក្របីចំនួន ៤៧៥ក្បាល ជ្រូកចំនួន ១០៦០ក្បាល មាន់ចំនួន៣ ១៤១ក្បាល ទាចំនួន ៣៧ និងឆ្កែចំនួន ៩៨ក្បាល ព្រមទាំងបានជំរុញការងារចាក់ថ្នាំការពារសត្វ(ជ្រូក គោក្របី មាន់ទា ឆ្កែ ឆ្មា) បានចំនួនជាង ២ ៥៩៧ ០០១ក្បាល។ ក្រៅពីតម្រូវការក្នុងខេត្ត ផលិតផលសត្វបានធ្វើការនាំចេញ គោ ក្របីចំនួន ៣១៥៣ក្បាល,ជ្រូក ចំនួន ៧៧៨៦ក្បាល និងបក្សីចំនួន ៧៣០ ៤៨០ក្បាល៕
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រគល់សម្ភារៈបរិក្ខាបសុពេទ្យ និងបសុឱសថ ដល់ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានក្រុង ស្រុក ក្នុងខេត្តសៀមរាប
- 489
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
កិច្ចប្រជុំស្តីពីការកំណត់សកម្មភាពនៃយុទ្ធនាការរស្តីពីការបង្កើនទំនាក់ទំនងផ្លាស់ប្តូរឥរិយាបថរបស់សហគន៍ ក្នុងការចិញ្ចឹមបីបាច់កុមារតូច របស់គម្រោងអភិវឌ្ឍន៍កុមារតូចនៅក្នុងខេត្តសៀមរាប
- 489
- ដោយ vannak
-
ជនចាស់ជរា និងក្រីក្រ ចំនួន ២៤៥គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគ និងរបស់របរប្រើប្រាស់
- 489
- ដោយ vannak
-
កិច្ចប្រជុំគណៈកម្មការសម្របសម្រួល និងដឹកនាំ ការងារទីក្រុងឆ្លាតដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពីទីក្រុងឆ្លាតនិងចីរភាពនៅកម្ពុជា
- 489
- ដោយ vannak
-
ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាម
- 489
- ដោយ vannak
-
ថ្នាក់ដឹកនាំខេត្តសៀមរាបដឹកនាំគណៈប្រតិភូខេត្តអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧកញ៉ា មហាឧបាសក សុខ ស៊ុនលីន
- 489
- ដោយ vannak
-
កិច្ចប្រជុំក្រុមការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា
- 489
- ដោយ vannak
-
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ មេគង្គ កម្ពុជា ,ថៃ , ឡាវ ,វៀតណាមត្រូវបានចាប់ផ្តើមជាផ្លូវការ
- 489
- ដោយ vannak
-
ឯកឧត្តម ទៀ សីហា និងលោកជំទាវ ព្រមទាំងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប សូមគោរពអបអរសាទរ និងគោរពជូនពរដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឳកាសថ្ងៃខួបចម្រើនជន្មាយុគម្រប់៧០ ឈានចូល ៧១ឆ្នាំ។
- 489
- ដោយ vannak
-
- feature image
- តំបន់ទេសចរណ៍
- តំបន់ទេសចរណ៍កែច្នៃ
- តំបន់ទេសចរណ៍ក្រៅពីប្រាសាទ
- តំបន់ទេសចរណ៍ធម្មជាតិ
- ព័ត៌មានថ្នាក់ក្រុង-ស្រុក
- ព័ត៌មានថ្មីៗ
តំបន់ទេសចរណ៍ចំនួន៣ នៅបឹងទន្លេសាប ខេត្ដសៀមរាប ដាក់ឲ្យប្រគួតប្រជែងបរិស្ថានស្អាត
- 489
- ដោយ vannak
-
រដ្ឋបាលខេត្តផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏នក្ខត្តឫក្ស ចម្រើនជន្មាយុគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ដែលប្រព្រឹត្តទៅ នាថ្ងៃ សុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២
- 489
- ដោយ vannak